បែកធ្លាយទៀតហើយជាមួយនឹង Huawei P20! លើកនេះកាន់តែដូច iPhone X
សម្រាប់ព្រឹត្តិការណ៍ MWC គឺកំពុងដំណើរការហើយ ប៉ុន្ដែក្រុមហ៊ុន Huawei នៅតែមិនទាន់ដាក់បង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួននៅឡើយទេ។ សម្រាប់មូលហេតុដែលក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះមិនទាក់ដាក់បង្ហាញ គឺដោយសារតែពួកគេត្រូវទទួលរាប់រងព្រឹត្តិការណ៍ធំមួយដែលធ្វើឡើងនាចុងខែមិនា ខាងមុខនេះ ហើយកំពូលស្មាតហ្វូន Huawei P20 ក៏អាចនឹងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នោះដែរ។

អាចនិយាយបានថា P20 របស់ក្រុមហ៊ុន Huawei នេះនៅតែរក្សាអាថ៌កំបាំងបានល្អ ហើយក៏ធ្វើឲ្យមនុស្សជាច្រើនឈឺក្បាលដែរ។ ពាក្យចចាមអារាមខ្លះបានលើកឡើងថា ម៉ូដែលនេះនឹងត្រូវបានបំពាក់ដោយកាមេរ៉ាដល់ទៅ 3ឯណោះនាផ្នែកខាងក្រោយ ឯខ្លះទៀតបានលើកឡើងថាមានកាមេរ៉ាតែ 2ប៉ុណ្ណោះ។ គួរបញ្ជាក់ឡើងវិញថា P20 ត្រូវបានផលិតឡើងច្រើនម៉ូដែល ពោលគឺមានទាំង P20 ធម្មតា និង P20 Plus រឺ Pro ថែមទៀត ដូចនេះសម្រាប់កាមេរ៉ា 2នាផ្នែកខាងក្រោយអាចជាម៉ូដែល P20 ធម្មតា ហើយកាមេរ៉ា 3អាចជាម៉ូដែល Plus រឺ Pro។

Fu
ខ្មែរណូត
ប្រភព៖ phonearena