ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    លេចធ្លាយរូបរាងស្មាតហ្វូន Mate 20 របស់ Huawei ជាមួយអេក្រង់កោងសងខាង និងក្បាលឆកដំណក់ទឹក

    BY Khmernote Media September 11, 2018
    លេចធ្លាយរូបរាងស្មាតហ្វូន Mate 20 របស់ Huawei ជាមួយអេក្រង់កោងសងខាង និងក្បាលឆកដំណក់ទឹក

    បើនិយាយពីត្រកូល Mate វាក៏ជាកំពូលស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Huawei ដែរ ហើយពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយរូបរាងរបស់ Mate 20 និង Mate 20 Pro ពេញអិនធើណេតតែម្តង។ តាមរូបភាពលេចធ្លាយ យើងអាចឃើញថា Mate 20 Pro ស៊េរីថ្មីនេះមានអេក្រង់កោងសងខាង ដែលមើលសឹងតែមិនឃើញគែមទៅហើយ ព្រមទាំងមានក្បាលឆកទៀតផង។

    Mate 20 Pro បានបំពាក់នូវមុខងារស្កេនមុខប្រភេទ 3D យោងតាមពាក្យចចាមអារ៉ាម ស្មាតហ្វូននេះមានកំរិតបង្ហាញរូបភាពដល់ 1440 x 3120 ភិចសែល។ សម្រាប់ម៉ូដែល Mate 20 វិញគឺមិនមានអេក្រង់កោងទេ ហើយក៏មិនមានក្បាលឆកធំដែរ តែប្រើក្បាលឆកបែបតំណក់ទឹកវិញ និងមានកំរិតបង្ហាញរូបភាព 1080 x 2244 ភិចសែល។ ចំពោះម៉ូឌែលទាំងពីរនេះ នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 16 ខែតុលា ខាងមុខនេះហើយ៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay