បច្ចេកវិទ្យា

ច្បាស់ការ១០០%ហើយ OnePlus 6T នឹងបំពាក់ស្កេនក្រយ៉ៅដៃលើអេក្រង់

BY
Khmernote Media
September 12, 2018

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន OnePlus បានបញ្ជាក់យ៉ាងច្បាស់ការថា OnePlus ជំនាន់ក្រោយនេះ ដែលគ្រប់គ្នាហៅថា OnePlus 6T នឹងបំពាក់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃលើអេក្រង់ (Fingerprint In Display) ហើយស្មាតហ្វូននេះក៏នឹងមានលក់ជាលើកដំបូងផងដែរនៅក្នុងសហរដ្ឋអាមេរិក ។

សម្រាប់ការដោះសោរដោយស្កេនលើអេក្រង់នេះ វាអាចកាត់បន្ថយពេលវេលាលោកអ្នកបានកាន់តែលឿនជាងមុនសម្រាប់ការដោះសោរទូរស័ព្ទ ហើយវាក៏មានជម្រើសផ្សេងផងដែរក្នុងការដោះសោរ ដូចជាស្កេនមុខ និងលេខសម្ងាត់។ សម្រាប់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់នេះ មិនមែនជាបច្ចេកវិទ្យាថ្មីឡើយសម្រាប់ OnePlus ព្រោះក្រុមហ៊ុន Vivo កំពុងតែប្រើប្រាស់បច្ចេកវិទ្យានេះរួចហើយនៅលើស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងវា អាចនិយាយបានថា វាជាបច្ចេកវិទ្យាទំនើបចុងក្រោយមួយ ដែលក្រុមហ៊ុនស្មាតហ្វូនដទៃកំពុងតែសំលឹងឃើញ និងគ្រោងនឹងបំពាក់លើស្មាតហ្វូនរបស់ខ្លួននៅជំនាន់ក្រោយៗផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា OnePlus 6T មានកម្រាស់ក្រាស់ជាងម៉ូដែលមុន 0,45mm ចំណែកឯក្បាលឆកវិញគឺមិនធំដូច OnePlus 6 ឡើយ ដោយ 6T ប្រើម៉ូដសក់ឆកបែបតំណក់ទឹក (waterdrop notch) ដូច្នេះវានឹងធ្វើឲ្យផ្ទៃអេក្រង់ខាងមុខកាន់តែធំជាងមុន ហើយបើតាមពាក្យចចាមអារ៉ាមបាននិយាយថា OnePlus 6T នេះអាចនឹងលក់ក្នុងតម្លៃ $550 នៅក្នុងសហរដ្ឋអាមេរិក៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ CNET

Share This Post: