ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    គេនាំគ្នាបង្អួតស្មាតហ្វូនកាមេរ៉ាភ្លោះ តែ ZTE បង្ហោះស្មាតហ្វូនអេក្រង់ភ្លោះវិញ (មានវីដេអូ)

    BY Khmernote Media September 18, 2018
    គេនាំគ្នាបង្អួតស្មាតហ្វូនកាមេរ៉ាភ្លោះ តែ ZTE បង្ហោះស្មាតហ្វូនអេក្រង់ភ្លោះវិញ (មានវីដេអូ)

    កាលពីដើមខែកញ្ញានេះ ក្រុមហ៊ុនទូរស័ព្ទ ZTE បានបញ្ចេញនូវ ស្មាតហ្វូន ZTE Nubia Z18 ជាមួយនឹងផ្ទៃអេក្រង់រហូតដល់ទៅ 91,8% ។ ប៉ុន្តែអ្វីដែលសាហាវនោះ គឺស្មាតហ្វូនរបស់ ZTE មួយម៉ូឌែលទៀត វាមានអេក្រង់ដល់ទៅ២ឯណោះ ហើយវាអាចដំណើរការបានក្នុងពេលតែមួយទៀតផង ហើយគេជឿថាវាគឺជា ZTE Nubia Z18s។

    អេក្រង់ទីពីររបស់វាគឺមានទំហំធំជាងអេក្រង់ខាងក្រោយរបស់ Meizu Pro 7 ទៅទៀត។ អត្ថប្រយោជន៍នៃអេក្រង់ខាងក្រោយនេះ គឺវាអាចប្រើសម្រាប់មើលរូបពេលដែលបើកកាមេរ៉ាថតរូប Selfie ព្រោះថាផ្ទៃខាងមុខវាពេញទៅដោយអេក្រង់ទៅហើយ ដូច្នេះស្មាតហ្វូននេះគ្មានសល់កន្លែងសម្រាប់ដាក់កាមេរ៉ាមុខនោះទេ ដូចនេះយើងត្រូវប្រើកាមេរ៉ាក្រោយដើម្បីថតរូប Selfie ។ ហើយសម្រាប់កន្លែងស្កេនក្រយ៉ៅដៃ ដែលយើងអាចឃើញនៅក្នុងវីដេអូ គឺស្ថិតនៅផ្នែកចំហៀងនៃទូរស័ព្ទវិញ។ ចំពោះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

    https://www.youtube.com/watch?v=p3mzYRRoV2M

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay