ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទម្លាប់ការរស់នៅតាមបែបគន្លងថ្មីរបស់ប្រជាពលរដ្ឋនឹងធ្វើឱ្យសង្គមជាតិវិលត្រលប់មកប្រក្រតីវិញ

    BY Khmernote Media August 19, 2021
    ទម្លាប់ការរស់នៅតាមបែបគន្លងថ្មីរបស់ប្រជាពលរដ្ឋនឹងធ្វើឱ្យសង្គមជាតិវិលត្រលប់មកប្រក្រតីវិញ

    រាជធានីភ្នំពេញ​៖ យោងតាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ទម្លាប់ការរស់នៅតាមបែបគន្លងថ្មី របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះ នឹងបានធ្វើឱ្យសង្គមជាតិវិលត្រលប់មកប្រក្រតីវិញ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋបេ្តជ្ញាចិត្តបង្កើនការពារខ្លួន និងការស្តាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការ រស់នៅតាមបែបគន្លងថ្មី ក្នុងអំឡុងសង្គមជាតិមានការរាតត្បាតជំងឺកូវីដ-១៩នេះ នឹងធានាបានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយធ្វើឱ្យសង្គមឆាប់វិលទៅរកភាពប្រក្រតីវិញ។

    លោកជំទាវបានបន្តថា សម្រាប់ការងារប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ យើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តន៍ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា បើមិនមានកិច្ចការណាចាំបាច់សូមកុំចេញក្រៅផ្ទះ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។

    «ប្រសិនបើប្រជាពលរដ្ឋចេះថែទាំសុខភាពផ្ទាល់ខ្លួនរបស់គាត់។ គាត់ចេះនូវវិធានការពារបានត្រឹមត្រូវ រួមទាំងការពារការឆ្លងនៃវីរុសកូវីដ១៩។ ដូច្នេះករណីឈឺ​ ឬករណីឆ្លងវានឹងថយចុះ អ៊ីចឹងយើងមិនសូវជាមាន ចំនួនអ្នកជំងឺមិនសូវមានអ្នកសំរាកនៅមន្ទីរពេទ្យនោះទេ។ យើងបន្ធូរបន្ថយហើយបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍នេះមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការរស់នៅធម្មតាតាមបែបប្រក្រតីភាពរបស់យើងហើយគាត់ក៏អាចប្រកបមុខរបររកស៊ីទទួលទាន ចិញ្ចឹមរបស់គាត់បានដោយធម្មតាដោយយើងអាចវិលត្រលប់រកប្រក្រតីភាពថ្មីឡើងវិញបាន»។

    សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតែទទូចម្តងហើយម្តងទៀត ត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់ទៀត យ៉ាងតិចមួយម៉ែត្រកន្លះ ត្រូវពាក់ម៉ាស់និងលាងដៃជាមួយសាប៊ូ ឬជែលឱ្យបានញឹកញាប់ ដើម្បីធានាបានសុវត្ថិភាពការពារមិនឱ្យឆ្លងពីជំងឺកូវីដ១៩៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: