ខ្មែរណូត

ស្វែងរក

  • PR

    រកឃើញអតិថិជន៥នាក់ទៀតហើយសម្រាប់ខែកក្កដា ២០២១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥ លានរៀលក្នុងម្នាក់ៗពីសុវណ្ណាភូមិ ឡាយហ្វ៍

    BY Liny Chan August 21, 2021
    រកឃើញអតិថិជន៥នាក់ទៀតហើយសម្រាប់ខែកក្កដា ២០២១ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត  ៥ លានរៀលក្នុងម្នាក់ៗពីសុវណ្ណាភូមិ ឡាយហ្វ៍

    រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖ រកឃើញអតិថិជនសំណាង៥នាក់ទៀតហើយ! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅតែបន្តប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ ៥លានរៀល សរុប២៥លានរៀល សម្រាប់ខែកក្កដា ជូនដល់អតិថិជន៥នាក់របស់ខ្លួននៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ កម្មវិធីនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើននៅទូទាំងប្រទេសកម្ពុជា។

    នេះគឺជាការជ្រើសរើសលើកទីបួនហើយ សម្រាប់ខែកក្កដា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តិទៅដោយសុក្រិតភាពជូនដល់អតិថិជន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥រសៀលថ្មីៗនេះ។ ការចាប់រង្វាន់នេះបានធ្វើឡើងតាមរយៈការជ្រើសរើសតាមប្រព័ន្ធជ្រើសរើសដោយស្វ័យប្រវត្តិ ដែលឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ និងមានការការផ្សាយផ្ទាល់លើ គេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដែលក្នុងឱកាសនោះក្រុមហ៊ុនបានប្រកាសរកឃើញ អតិថិជនចំនួន ៥នាក់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗចំនួន ៥ លានរៀល សរុប ២៥ លានរៀល សម្រាប់ខែកក្កដា។ ក្រុមហ៊ុននឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តនេះ ដល់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមិនគិតអំពីទឹកប្រាក់បុព្វលាភធានារ៉ាប់រងនោះទេ។ សូមបញ្ជាក់ផងដែរថា អតិថិជនទាំងអស់នៅមានឱកាសមួយខែទៀត ក្នុងការទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនេះ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នឹងមានការផ្តល់ជូនពិសេសជាច្រើនទៀត ដើម្បីចូលរួមប្រារព្ធពីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនាពេលខាងមុខនេះ។ សូមអតិថិជនទាំងអស់រង់ចាំតាមដាន ថាតើមានអ្វីពិសេសបន្តទៀត។

    លោក ប៊ិន ហឿន ដែលមានទីលំនៅបច្ចុប្បន្ន ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអតិថិជនទី១ សម្រាប់ខែកក្កដា ដែលជាអ្នកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនេះ។ លោកបានបង្ហាញអារម្មណ៍រំភើប និងមានប្រសាសន៍ថា៖ «ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលដែលក្រុមការងាររបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិ ឡាយហ្វ៍ បានទំនាក់ទំនងមកថាខ្ញុំជាអ្នកទទួលបានរង្វាន់លើកទឹកចិត្ត៥លានរៀល ហើយក៏មិនស្មានថាខ្ញុំជាអតិថិជន មានសំណាងក្នុងចំណោម អតិថិនជនសំណាង៥នាក់ដែលមានឱកាសទទួលប្រាក់រង្វាន់លើកទឹកចិត្ត ៥ លានរៀលសម្រាប់ខែកក្កដានេះ។ ខ្ញុំគ្មានពាក្យអ្វីក្រៅពីជូនពរដល់ក្រុមហ៊ុនទទួលបានអតិថិជនកាន់តែច្រើនឡើងៗ»។

    លោក David Om Sungvornrajasabh អគ្គនាយកគ្រប់គ្រងផ្នែកភ្នាក់ងារលក់(Agency) របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «កម្មវិធីនេះ គឺរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងគោលបំណង អបអរសាទរគម្រប់ខួប៥ឆ្នាំ ដែលបង្ហាញការដឹងគុណ ព្រមទាំងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចំពោះអតិថិជនដែលតែងតែគាំទ្រ និងទុកចិត្តលើក្រុមហ៊ុនកន្លងមក។ ជាចុងក្រោយខ្ញុំបាទតំណាងឲ្យ សុវណ្ណាភូមិ ឡាយហ្វ៍ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ និងសូមជូនពរឲ្យជួបប្រទះសេចក្កីសុខ ជោគជ័យគ្រប់ភារកិច្ច និងជាពិសេសជៀសផុតពីវីរុសកូវីត១៩។

    អំពីក្រុមហ៊ុន៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្ត៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់ៗគ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿនជាងគេនៅកម្ពុជា ឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានការច្នៃប្រឌិតថ្មីជាងគេនៅកម្ពុជា ឆ្នាំ២០២១នេះ ដែលផ្តល់ដោយ International Business Magazine។

    Share This Post: