ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលិកធនាគារភ្នំពេញពាណិជ្ជ PPCBank នៅផ្លូវនរោត្តម ចំនួន៣នាក់រកឃើញវិជ្ជមានកូវីដ-១៩

    BY Khmernote Media August 25, 2021
    បុគ្គលិកធនាគារភ្នំពេញពាណិជ្ជ PPCBank នៅផ្លូវនរោត្តម ចំនួន៣នាក់រកឃើញវិជ្ជមានកូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅធនាគារភ្នំពេញពាណិជ្ជ PPCBank ដែលមានទីតាំងស្ថិតនៅ អគារលេខ ២១៧ ផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមូលហេតុនៅថ្ងៃទី២៣ សីហា ឆ្នាំ២០២១ មានបុគ្គលិកចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩។

    ចំពោះករណីនេះ ក្រុមគ្រូពេទ្យកំពុងតែរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta។ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    Share This Post: