iPhone ចេញលក់ស្អែកទេ តែ Fan គរជើងគ្នាអង្គុយចាំទិញតាំងពីថ្ងៃនេះនៅសិង្ហបុរី (មានវីដេអូ)
- September 20, 2018
កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺ iPhone Xs, iPhone Xs Max និង iPhone Xr ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ Fan របស់ Apple ដោយតម្លៃនៅសហរដ្ឋអាមេរិក iPhone Xs មានតម្លៃចាប់ពី 999ដុល្លារឡើងទៅ ចំណែកឯ iPhone Xs Max មានតម្លៃចាប់ពី 1,099ដុល្លារទៅ ហើយ iPhone Xr មានតម្លៃចាប់ពី 749ដុល្លារទៅ។
សម្រាប់ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមបើកលក់ iPhone ស៊េរីថ្មីទាំងនេះនៅថ្ងៃស្អែកនេះ ប៉ុន្តែខណៈការដាក់លក់មិនទាន់មកដល់ផង គេសង្កេតឃើញ Fan ជាច្រើនរបស់ Apple បាននាំគ្នាមកអង្គុយតម្រង់ជួរនៅខាងក្រៅហាង Apple Store នៅឯផ្លូវ Orchard រងចាំទិញ iPhone ស៊េរីតែម្តង។ សម្រាប់តម្លៃ iPhone នៅប្រទេសសិង្ហបុរី ចំពោះ iPhone Xs មានតម្លៃចាប់ពី 1,649 ដុល្លារសាំងហ្គាពួរ ចំណែកឯ iPhone XS Max មានតម្លៃចាប់ពី 1,799 ដុល្លារសាំងហ្គាពួរ ហើយ iPhone Xr មានតម្លៃចាប់ពី 1,229 ដុល្លារសាំងហ្គាពួរ៕

អត្ថបទ៖ សេម
ប្រភព៖ straitstimes
- Share This Post:









