ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ សមត្ថកិច្ចខេត្តព្រះសីហនុ ចុះស្វែងរកជនរងគ្រោះម្នាក់ទៀតដែលមានសេចក្តីរាយការណ៍ថា ឃើញដួលហូរតាមទឹក ពេលមានភ្លៀងធ្លាក់ខ្លាំង

    BY Khmernote Media August 25, 2021
    ព្រឹកនេះ សមត្ថកិច្ចខេត្តព្រះសីហនុ ចុះស្វែងរកជនរងគ្រោះម្នាក់ទៀតដែលមានសេចក្តីរាយការណ៍ថា ឃើញដួលហូរតាមទឹក ពេលមានភ្លៀងធ្លាក់ខ្លាំង

    ក្រុងព្រះសីហនុ- យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក លោក ហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា នៅព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមគួច ចំរើនអភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចុះស្វែងរក ជនរងគ្រោះម្នាក់ទៀតដែលមានសេចក្តីរាយការណ៍ថា ឃើញដួលហូរតាមទឹកនៅជិតដុនបូស្កូ អូរ៥ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ពេលមានភ្លៀងធ្លាក់ខ្លាំងកើតជាជំនន់ទឹកភ្លៀងកាលពីល្ងាចថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១។

    សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា ក្រោយរុករកនៅព្រឹកនេះ សមត្ថកិច្ចបានប្រទះឃើញសពបុរសម្នាក់នៅចំណុចអូរ៥ ម្តុំភូមិអាចម៍មិក ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណថាជាជនជាតិខ្មែរឬជនបរទេសនៅឡើយ ដោយរង់ចាំការស្រាវជ្រាវនិងកោសល្យវិច្ចយ័៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post: