foodpanda ផ្តល់ជូនកូដបញ្ចុះតម្លៃ 50% ដល់អ្នកប្រើប្រាស់ក្នុងខេត្តកំពង់ចាមទាំងអស់ដើម្បី អបអរសាទរ ខួប១ឆ្នាំនៃការដាក់ដំណើការសេវារបស់ខ្លួនក្នុងខេត្តកំពង់ចាម
- BY
- Liny Chan
- August 25, 2021
ជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជាបាននឹងកំពុង ផ្តល់ជូនកូដបញ្ចុះតម្លៃ ៥០% ដល់អ្នកប្រើប្រាស់ក្នុងខេត្តកំពង់ចាម ដែមានតម្លែរហូតដល់ 2.5$ ពេលអតិថិជនកុម្ម៉ង់ចាប់ពី 3$ ឡើងដោយប្រើកូដ “1STKPC” ចាប់ពីថ្ងៃទី 25 ដល់ 26 សីហា 2021។
វត្តមានរបស់ foodpanda ក្នុងខេត្តកំពង់ចាមរយៈពេល1ឆ្នាំនេះ យើងសង្កេតឃើញថាក្រុមហ៊ុបានយកចិត្តទុកដាក់ខ្ពស់លើការលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពនៅទីនេះផងដែរ។

បើយើងចាំមិនភ្លេចទេក្រុមហ៊ុនដឹកជញ្ជូនអាហារ និងសំភារៈប្រើប្រាស់ដ៏ពេញនិយមមួយនេះបាននាំសំភារៈបរិក្ខា និង ឧបករណ៏ប្រើប្រាស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ 19 ជាច្រើនតាំងពីថ្ងៃដំបូងដែលក្រុមហ៊ុនឈានមកជើងមកដំណើការក្នុងខេត្តនេះក្នុងនោះមានដូចជា៖ ម៉ាស់ ជែលសម្លាប់មេរោគ អាល់កុល និងសំភារៈជាច្រើនទៀត។

លើសពីនេះ foodpanda បានដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយអាជីវកម្មតូចធំជាច្រើនក្នុងតំបន់ ឲ្យបន្តបើកដំណើរការទោះក្នុងស្ថានភាពបិទខ្ទប់តាមរយៈប្រព័ន្ធបច្ចេកទេសរបស់ខ្លួន។ ជាក់ស្តែងរយៈពេលមួយឆ្នាំនេះក្រុមហ៊ុនបានចាប់ដៃគូជាមួយហាងជាង 200 កន្លែងដើម្បីភ្ជាប់និងដាក់លក់ម្ហូបអាហារ និងផលិតផលលើកម្មវិធី foodpanda របស់ខ្លួន។ មួយឆ្នាំកន្លងមកនេះ foodpanda បានបង្កើតការងារដោយផ្ទាល់ដល់យុវជននិងប្រជាពលរដ្ឋទូទៅ គិតត្រឹមថ្ងៃនេះ មានដៃគូដឹកជញ្ជូនជាង 100 នាក់ បុគ្គលិកក្នុងការិយាល័យជាច្រើនអ្នក ព្រមទាំងគាំទ្រម្ចាស់អាជីកម្មនិងបុគ្គលិករបស់ពួកគេជាច្រើនទៀតឲ្យបន្តមានការងារធ្វើទោះបីសកម្មភាពមួយចំនួនធំត្រូវបានផ្អាកដំណើការអឡុងពេលបិទខ្ទប់កន្លងមកក៏ដោយ។

បន្ថែមលើនេះក្រុមហ៊ុន បានសម្រួលដល់ការទប់ស្កាត់ការរីករាលដាលនេះជំងឺសាហាវ តាមរយៈភាពងាយស្រួលនៃសេវាកម្មរបស់ខ្លួនដោយអ្នកប្រើប្រាស់គ្រាន់តែនៅផ្ទះហើយ កម្ម៉ង់អាហារនិងសំភារៈប្រើប្រាស់ផ្សេងៗតាមកម្មវីធី foodpanda ជាការស្រេច។ ទាញយកកម្មវីធី foodpanda ហើយកម្ម៉ង់អាហារដែលអ្នកចូលចិត្តទីនេះ
កុំភ្លេចចូលរួមតេឡេក្រាម foodpanda ដើម្បីទទួលបានព័ត៌មានបញ្ចុះតម្លៃ និងគូប៉ុនកុម្ម៉ង់អាហារប្រចាំថ្ងៃមុនគេ។
ស្វែងយល់បន្ថែមពី foodpanda ចុចទីនេះ [https://www.foodpanda.com.kh/] ចូលរួមអនុវត្តវិធានការ 3ការពារ និង3 កុំឲ្យបានគ្រប់ៗគ្នាដើម្បីកាត់បន្ថយការឆ្លងរាលដាលចូលសហគមន៍។



- Share This Post:






