ឥទ្ធិពលនៃការលេងហ្គេមកាន់តែច្រើនជាមួយ ASUS ROG Flow GV301
- BY
- Liny Chan
- August 27, 2021
ការផ្លាស់ប្ដូររូបរាងដ៏អស្ចារ្យបំផុតមិនធ្លាប់មាននៅលើពិភពលោកមកជាកុំព្យូទ័រ 13អ៊ីញ ដែលអាចបត់បាន 360° និងដោះសោរ កុំព្យូទ័រ gaming លើតុដោយប្រើ GPU ខាងក្រៅ។
Flow X13 បំពាក់ hardware ដែលមានអានុភាពនៅក្នុងរាងដ៏ស្លីមស្ដើង 13អ៊ីញ ដែលមាន CPU AMD Ryzen™ 9 5980HS 8-core និងបំពាក់ដោយ GPU GeForce® GTX 1650។ ត្រចៀកដែលអាចបត់បាន 360° បង្កើនការមើល និងប៉ះ នៅលើ touchscreen, ធ្វើឱ្យការផ្លាស់ប្ដូរពី mode នៅលើកុំព្យូទ័រយួរដៃ ទៅមុខងារ លេងហ្គេម គូររូប និងធ្វើបទបង្ហាញបានយ៉ាងលឿន។ ជម្រើស ១ ក្នុងចំណោមអេក្រង់ 16:10 ចំនួនពីរ ផ្តល់នូវ refresh rate 120 Hz ឬ គុណភាពបង្ហាញកម្រិត Ultra HD 4k ច្បាស់ល្អ។

Flow X13 ស្ដើងហើយស្រាល ដោយម៉ូឌែលនេះ កម្រាស់ត្រឹមតែ 15.8 mm និងទម្ងន់ 1.3 kg (2.9 lb)។ ម៉ូឌែលនេះដំណើរការដោយថាមពលពេញលេញជាមួយ adapter USB Type-C 100W ដែលមានទំងន់ស្រាល ហើយថ្មរបស់វា អាចចាក់វីដេអូបានរហូតដល់ ១០ ម៉ោង។ Flow X13 កាន់តែលេចធ្លោ ដោយការរួមបញ្ចូលគ្នាយ៉ាងល្អ ជាមួយនឹង GPU (eGPU) ខាងក្រៅប្រភេទថ្មី ដែលបន្ថែមថាមពលនិងភាពបត់បែននៅក្នុង ultraportable ពីកត្តាផ្សេងៗ។

ROG XG Mobile ដែលប្រកបដោយភាពច្នៃប្រឌិតនេះ គឺជាចំណែកមួយនៃទំហំនៃជម្រើសក្រាហ្វិកខាងក្រៅ។ ប៉ុន្តែវារួមបញ្ចូលនូវ GPU GeForce RTX ™ 3080 ដែលមានអនុភាពភ្ជាប់ដោយផ្ទាល់ទៅ CPU តាមរយៈចំណុចប្រទាក់ PCIe® 3.0 x8 ផ្ទាល់ខ្លួន ដែលលឿនជាង Thunderbolt 4 ។ តំណភ្ជាប់ USB 3.2 Gen ចំនួន ២ ភ្ជាប់ទៅនឹងដុំ I/O ជាមួយនឹងការភ្ជាប់បន្ថែម ខណៈពេលដែល adapter AC 280W រួមបញ្ចូលទាំងថាមពលពី XG Mobile និង Flow X13 ដែលមិនចាំបាច់ឱ្យអ្នកប្រើប្រាស់ត្រូវការប្រើឆ្នាំងសាកបន្ថែមនោះទេ។
ជាមួយគ្នានេះ Flow X13 និង XG Mobile កំណត់ឡើងវិញនូវអ្វីដែលអាចធ្វើទៅបានជាមួយឧបករណ៍ទំហំ 13អ៊ីញ ផ្ដល់អំណាចឱ្យអ្នកប្រើប្រាស់ជាមួយនឹងភាពងាយស្រួលក្នុងយកតាមខ្លួន ខណៈផ្តល់នូវដំណើរការលេងហ្គេមកម្រិតកុំព្យូទ័រលើតុ និងការតភ្ជាប់តាមតម្រូវការ។

Powerful processor
រាប់ចាប់ពី CPU AMD Ryzen™ 9 5980HS ដែលមាន 8 cores និង 16 threads ផ្ដល់នូវដំណើរការដែលចាំបាច់សម្រាប់តម្រូវការការងារ។ ឧបករណ៍ដំណើរការចល័ត Ryzen 5000 Series មានលក្ខណៈស្ថាបត្យកម្ម “Zen 3” ថ្មី ដែលគាំទ្រដោយបន្ទះឈីបដ៏ធំរហូតដល់ 20 MB។ ការរចនា HS បង្ហាញពីបន្ទះឈីបដែលមានស្រោមថាមពល 35W ដែលត្រូវបានកែសំរួលសម្រាប់តួដ៏ស្លីម ប៉ុន្តែមានសមត្ថភាពធ្វើការទប់ទល់រហូតដល់ 54W នៅពេលឡើងកំដៅ និងពេលបញ្ចេញថាមពល។
Flow X13 Supernova Edition ដ៏ពិសេសនេះ បំពាក់មកជាមួយ Ryzen™ 9 5980HS កម្រិតខ្ពស់បំផុតដែលទប់ទល់បានរហូតដល់ 4.8 GHz នៅលើស្នូលតែមួយ។ ជាមួយគ្នានេះ អង្គចងចាំរហូតដល់ 32GB នឹងផ្ដល់ឱ្យអ្នកប្រើប្រាស់ធ្វើកិច្ចការច្រើនបានយ៉ាងរលូន។ លើសពីនេះ Flow X13 ប្រើ RAM LPDDR4X-4266 ដែលស៊ីថាមពលតិចជាង 50% និងបង្កើតកំដៅបានតិចជាងអង្គចងចាំ DDR4 ធម្មតា។ ហើយ អង្គចងចាំ LPDDR4X ក៏ប្រើផ្ទៃតិចជាង ៤៦% នៅលើ motherboard ដោយសារបន្ទះឈីបតូចជាងមុន និងដានងាយស្រួល ធ្វើឱ្យមានកន្លែងទំនេរច្រើនសម្រាប់ CPU និង GPU។
PCIe® SSD ផ្តល់នូវដំណើរការខ្ពស់ និងសមត្ថភាពរហូតដល់ 1TB ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវទំហំផ្ទុកធំទូលាយសម្រាប់ហ្គេម និងឯកសារធំសំខាន់ៗ។
Gaming to go
Flow X13 រួមបញ្ចូលនូវក្រាហ្វិកកាត GeForce® GTX 1650 ដែលអាចធ្វើឱ្យល្បឿនឡើងដល់ 1255 MHz ក្នុងល្បឿន 35W ក្នុង Turbo mode និង ROG Boost ហើយរួមជាមួយនឹងការបន្ថែមសមត្ថភាព 5W នៅលើ Dynamic Boost ដែលអាចធ្វើឱ្យដំណើរការបានល្អនៅក្នុងហ្គេមស៊េរីថ្មីៗនេះ។

ជម្រើសនៃអេក្រង់ បំពេញនូវបទពិសោធន៍ថ្មីៗដែលអ្នកប្រើប្រាស់មិនធ្លាប់បានឃើញ ដោយបន្ទះអេក្រង់ FHD 120 Hz អាចធ្វើឱ្យការលេងហ្គេមកាន់តែរលូន មិនទាក់ ជាពិសេសនៅក្នុងហ្គេមដែលមានល្បឿនលឿន ខណៈពេលដែលជម្រើសអេក្រង់ 4K Ultra HD ផ្តល់នូវដង់ស៊ីតេ pixel ខ្ពស់ដែលសមស្របនឹងការងារគូររូប។ នៅលើអេក្រង់ទាំងពីរ Adaptive-Sync ធ្វើការភ្ជាប់ Refres Rate របស់បន្ទះអេក្រង់ ជាមួយនឹង frame rate របស់ GPU ដើម្បីផ្តល់ភាពរលូនគ្មានពីរ ព្រមទាំងកាត់បន្ថយនៅភាពរអាក់រអួលផ្សេងៗ និងបំបាត់បញ្ហារូបភាពទាក់ៗផងដែរ។
ជម្រើសនៃអេក្រង់ទាំងពីរ ត្រូវបានក្រិតតាមខ្នាតរបស់រោងចក្រ ដើម្បីបំពេញតាមស្តង់ដារវិញ្ញាបនបត្រ PANTONE Validated សម្រាប់បង្ហាញភាពត្រឹមត្រូវនៃពណ៌។ អេក្រង់ទាំងពីរនេះ ក៏មានសមាមាត្រខ្ពស់ជាង 16:10 aspect ratio ដែលផ្តល់នូវទីតាំងបន្ថែមទៀត សម្រាប់ហ្គេម និងលំហូរការងារប្រកបដោយភាពច្នៃប្រឌិត៕
- Share This Post:






