ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកភ្នំពេញខកខានមិនទាន់បានចាក់វ៉ាក់សាំងកូវីដ អាចទៅចាក់វ៉ាក់សាំងបាននៅតាមមន្ទីរពេទ្យបង្អែកចំនួន៨កន្លែងនេះ

    BY Khmernote Media August 26, 2021
    អ្នកភ្នំពេញខកខានមិនទាន់បានចាក់វ៉ាក់សាំងកូវីដ អាចទៅចាក់វ៉ាក់សាំងបាននៅតាមមន្ទីរពេទ្យបង្អែកចំនួន៨កន្លែងនេះ

    យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើងទៅ ដែលខកខានមិនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ អាចទៅទទួលការចាក់វ៉ាក់សាំងបានចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី នៅតាមមន្ទីពេទ្យបង្អែកចំនួន ០៨ ទីតាំងរួមមាន៖

    ១.មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
    ២.មន្ទីរពេទ្យបង្អែកចតុមុខ
    ៣.មន្ទីរពេទ្យបង្អែកដង្កោ
    ៤.មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ
    ៥.មន្ទីរពេទ្យបង្អែកច្បារអំពៅ
    ៦.មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង
    ៧.មន្ទីរពេទ្យបង្អែកព្រែកព្នៅ
    ៨.មន្ទីរពេទ្យបង្អែកសម្ដេចឳ-សម្ដេចម៉ែ

    សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អញ្ជើញមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ និងសូមមាតាបិតា និងអាណាព្យាបាលទាំងអស់នៅរាជធានីភ្នំពេញនាំបុត្រធីតា និងសាច់ញាតិរបស់ខ្លួន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃ នៅទីតាំងខាងលើចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល និងសូមភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬ សំបុត្រកំណើតមកជាមួយ៕

    Share This Post: