PR

foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនដល់ខេត្តតាកែវបន្ថែមទៀត ដើម្បីលើកស្ទួយអាជីវកម្មក្នុងស្រុកឲ្យកាន់តែរីកចំរើន

BY
Liny Chan
August 26, 2021

ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងតែពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់បណ្តាខេត្តរបស់ប្រទេសកម្ពុជាយើងបន្ថែមទៀតជាបន្តបន្ទាប់ ក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនម្ហូបអាហារ​ ដល់អតិថិជនទាំងអស់គ្នាផងដែរ។

មិនត្រឹមតែជួយលើកស្ទួយអាជីវកម្ម និងផ្តល់ភាពងាយស្រួលដល់អតិថិជនតែប៉ុណ្ណោះទេ foodpanda ក៏បានចូលរួមចំណែកឧបត្ថម្ភសម្ភារៈចាំបាច់មួយចំនួនមានដូចជា ម៉ាស់ អាកុល ទឹកបរិសុទ្ធ មីកញ្ចប់ និង សៀវភៅសរសេរ ក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

ក្នុងនោះថ្ងៃនេះដែរពួកយើងមានដំណឹងដ៏ល្អមួយចែកជូនទៅកាន់បងប្អូនអ្នកខេត្តតាកែវនោះគឺ foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។​ ដើម្បីអបអរ foodpanda ក៏មានការផ្តល់ជូន​បញ្ចុះតម្លៃ៥០%​ ដោយប្រើកូដ “HELLOTKO” ដល់អតិថិជនថ្មីទាំងអស់រហូតដល់៣ដុល្លាររាល់ការកុម្ម៉ង់ចាប់ពី៣ដុល្លារឡើង ជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនដ៏សម្បូរបែប រួមនឹងការដឹកជញ្ជូ​ន រហ័សទាន់ចិត្តទៀតផង។

ការមកដល់របស់ foodpanda នេះក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខេត្តតាកែវជាច្រើនផងដែរ។​ ក្រៅពីនេះ foodpanda បានបេ្តជ្ញាចិត្តក្នុងការបង្កើនការលក់ដល់ភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ អមដោយការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និង​របស់​របរប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬទៅ​ទិញ​ដោយ​ផ្ទាល់នោះទេ។

ដើម្បីទទួលបានព័ត៌មានអំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា។

ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕

Share This Post: