បច្ចេកវិទ្យា

ស៊យហួស! ខំជះលុយរាប់ពាន់ដុល្លារទិញ iPhone Xs Max មកថាបានប្រើមុនគេ មានអីបានប្រើមុនគេ ហើយក៏បានបែកអេក្រង់មុខគេដែរ

BY
Khmernote Media
September 22, 2018

កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើផលិតផល Apple ជាច្រើននៅបរទេសបាននាំគ្នាសម្រុកទៅតម្រង់ជួររងចាំទិញ iPhone ស៊េរីថ្មីយកមកប្រើប្រាស់។ ចំណែកបុរសតៃវ៉ាន់ម្នាក់ខំកុម្ម៉ង់ iPhone ស៊េរីថ្មីទាំង២ម៉ូដែល iPhone Xs និង iPhone Xs Max ដើម្បីយកមកប្រើបានមុនគេ ប៉ុន្តែសប្បាយប្រែក្លាយជាទុក្ខ គ្រាន់តែបានទូរស័ព្ទថ្មីប្រើភ្លាម បុរសនោះធ្វើឲ្យរបូតដៃធ្លាក់ iPhone Xs Max បែកអេក្រង់មុខខ្ទេចតែម្តង។ បុរសរូបនោះបានថតវីដេអូបង្ហោះចូលបណ្តាញសង្គម ហើយមហាជនជាច្រើនស្តាយជំនួសបុរសនោះ ដែលទូរស័ព្ទថ្មីតម្លៃរាប់ពាន់ដុល្លារទើបបើកពីប្រអប់ថ្មី បែរជាខ្ទេចបែបនេះ៕

អត្ថបទ៖ ឌី
ប្រភព៖ worldofbuzz

Share This Post: