COACH ចាប់បង្ហាញនូវ “WITH FRIENDS” ជាយុទ្ធនាការសកលនារដូវស្លឹកឈើជ្រុះ ២០២១ មានតារាល្បីៗចូលរួមដូចជា Jennifer Lopez, Michael B. Jordan, Kōki, និង Jeremy Lin ថតដោយលោក Renell Medrano
- BY
- Liny Chan
- September 1, 2021
ទីក្រុងញូវយ៉ក ថ្ងៃទី ១ កញ្ញា ២០២១ – Coach បាននាំមកជូននូវយុទ្ធនាការជាសកលនារដូវស្លឹកឈើជ្រុះ ២០២១ ដែលមានតារាល្បីៗដូចជា Jennifer Lopez, Michael B. Jordan, Kōki, និង Jeremy Lin ចូលរួមថតដោយលោក Renell Medrano។ យុទ្ធនាការនេះបង្ហាញពីសេចក្កីរីករាយដែលមិននឹកស្មានដល់នៅពេលដែលមិត្តភក្តិនិងសហគមន៍ទាំងមូលបានជួបជុំគ្នា។

អត្ថន័យនៃការផលិតនេះគោលបំណងណែនាំពីខូលិកសិននារដូវស្លឹកឈើជ្រុះ ២០២១ របស់ Coach រួមមានកាបូប Tate និង Soft Tabby រួមទាំងកាតាបស្ពាយ Hitch ក៏ដូចជាបង្ហាញជូននូវកាបូប Rogue សារជាថ្មីម្ដងទៀត។ ខូលិកសិនចុងក្រោយបង្អស់នេះទទួលបានគំនិតមកពីចក្ខុវិស័យថ្មីបង្អស់របស់ប្រធានផ្នែកច្នៃប្រឌិត លោក Stuart Vevers ហើយខូលិកសិននេះរួមមានទាំងអាវក្រៅរោមសត្វទន់ និងអាវក្រៅស្បែកដែលត្រូវបានចូលរួមសហការផលិតដោយម៉ាក Schott របស់អាមេរិកដ៏ល្បីឈ្មោះជាយូរណាស់មកហើយក្នុងការផលិតអាវក្រៅ។

យុទ្ធនាការនេះត្រូវបានថតនៅតាមទីក្រុងក្នុងបណ្ដាប្រទេសជាច្រើន ដែលបង្ហាញពីការជួបជុំនៅខាងក្រៅ និងពិធីជប់លៀងដ៏រីករាយជាមួយនឹងសហគមន៍ទាំងមូល ក្នុងនោះក៏មានការចូលរួមពីក្រុមជាច្រើនរួមមាន Miami jump-rope team The Hurricane Jumpers, Afro-Cuban jazz band Miguel Cruz and Sugarcane និង Tokyo-based band Gliiico។ តួសម្ដែងទាំងអស់បានចែករំលែកពីគំនិតនិងការគាំទ្រដែលពួកគេទទួលបានពីមិត្តភក្ដិកន្លងមក។

ដើម្បីបង្កើតយុទ្ធនាការនេះឡើង Coach បានសហការជាមួយអ្នកជំនាញស្ទាយ៍ម៉ូដលោក Olivier Rizzo ក៏ដូចជាអ្នកសំដែងជាច្រើនដទៃទៀតដែលរួមបញ្ចូលទាំងមិត្តមហាវិទ្យាល័យជិតស្និទ្ធបំផុតរបស់ Jeremy Lin, Kheaton Scott និង Nathan Liu ក៏ដូចជាសិស្សមកពីសាលា Dream It Real។ Coach បានផ្ដោតគំនិតសំខាន់ទៅលើការផ្លាស់ប្ដូរវដ្តនៃវិសមភាពដោយផ្តល់ឥទ្ធិពលដល់មនុស្សជំនាន់ក្រោយតាមរយៈការអប់រំខ្ពស់ដើម្បីឈានទៅដល់សក្តានុពលដ៏ពេញលេញរបស់ពួកគេ។

“ខូលិកសិនរដូវស្លឹកឈើជ្រុះនេះទទួលបានការបំផុសគំនិតពីបច្ចុប្បន្នភាព និងអនាគតរបស់ពួកយើង––ដែលវាបានឆ្លុះបញ្ចាំងនូវអ្វីដែលយើងបានសិក្សាកន្លងមក និងទិសទៅដែលយើងកំពុងសំដៅទៅ” ប្រសាសន៍លោក Vevers ។ “វាជាសាច់រឿងនិយាយអំពីមិត្តភាពដែលទទួលបានគាំទ្រ ការជម្រុញទឹកចិត្ត និងអារម្មណ៍រំភើបដែលយើងមាននៅពេលបានចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់យើងម្តងទៀត។ ការលួងលោម នឹកនា និងស្និទ្ធស្នាលបានផ្ដល់នូវអារម្មណ៍រីករាយដែលកើតមកពីការប្រាស្រ័យទាក់ទង។”

“នៅពេលដែលអ្នកនៅជាមួយមិត្តភក្តិ អ្នកអាចមានលទ្ធភាពធ្វើអ្វីៗដោយបានគ្មានទីបញ្ចប់” ប្រសាសន៍អ្នកនាង Lopez។ “នៅពេលដែលខ្ញុំនៅជាមួយមិត្តរបស់ខ្ញុំ ពួកយើងមិនបានដឹងមុនទេថានឹងមានអ្វីកើតឡើងនោះទេ ពួកយើងគ្រាន់តែដើរលេងជាមួយគ្នាហើយទទួលយកអ្វីទាំងអស់ដែលនឹងកើតឡើង។ ត្រឹមតែដឹងថាយើងទាំងអស់នៅទីកន្លែងនោះធ្វើអ្វីៗជុំគ្នា វាជាការលើកទឹកចិត្តពេញដោយគំនិតសុទិដ្ឋិនិយម ហើយអារម្មណ៍នោះអាចកើតឡើងឯកឯងដោយឥតព្រៀងទុក។”

“ការចូលចំណោមមិត្តភក្តិ មានន័យថាយើងមានភាពងាយស្រួលចុះសម្រុងក្នុងការចំណាយពេលវេលាជាមួយ ពួកគេ។” ប្រសាសន៍លោក Jordan។ “នៅជាមួយមនុស្សដែលអ្នកអាចធ្វើជាខ្លួនអ្នក រីកលូតលាស់ និងមានភាពច្នៃប្រឌិត។ អ្វីដែលសំខាន់គឺបរិយាកាសដែលធ្វើឳ្យអ្នកមានភាពងាយស្រួល អាចធ្វើជាខ្លួនអ្នកពិតប្រាកដ និងខិតខំលូតលាស់។”

រកមើលយុទ្ធនាការ នៅទីនេះ
ជាវខូលិកសិនរដូវស្លឹកឈើជ្រុះ 2021 នៅទីនេះ
អំពី Coach
Coach គឺជាម៉ាករចនាម៉ូដសកលដែលបានបង្កើតឡើងនៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៤១ ។ ជាមួយនឹងការបំផុសគំនិតរបស់ប្រធានផ្នែកច្នៃប្រឌិត លោក Stuart Vevers និងស្មារតីក្លាហានរួបរួមនៃទីក្រុងកំណើតរបស់ខ្លួន ម៉ាកនេះបានរចនាម៉ូដដ៏ល្អប្រណិតជាច្រើនសាកសមសម្រាប់លោកអ្នកប្រើប្រាស់រយៈពេលយូរ។
Coach គឺជាម៉ាកមួយរបស់ក្រុមហ៊ុន Tapestry, Inc.។ Tapestry ស្ថិតនៅក្នុងបញ្ជីទីផ្សារភាគហ៊ុនសាធារណៈរបស់ទីក្រុង New York ក្រោមឈ្មោះកាត់ TPR ។






- Share This Post:






