៣គ្រាប់ដូចស្ទើរ Samsung អាចនឹងបញ្ចេញស្មាតហ្វូនមានកាមេរ៉ាក្រោយ៤គ្រាប់តែម្តង
- September 25, 2018
កាលពីដើមខែកញ្ញានេះ យើងបានឃើញក្រុមហ៊ុន Samsung បង្ហោះនូវរូបភាពមួយ ដែលបានដាក់ថា “4x Fun” ដោយមិនបង្ហាញថា វាជាឧបករណ៍អ្វីនោះឡើយ តែជាក់ស្ដែងគេបានសន្មតថា ជាទូរស័ព្ទដែលមានកាមេរ៉ាបួនគ្រាប់។ តើវាអាចមាន កាមេរ៉ាខាងមុខពីរ និងខាងក្រោយពីរ ដូចទៅនិង Galaxy A7 2018 ដែរ ។ យ៉ាងណាវាស្ថិតក្នុងភាពស្រពេចស្រពិល ដែលប្រភពចេញមកពីប្រទេសអាល្លឺម៉ង់។
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ស្មាតហ្វូននោះអាចជា Galaxy A9 Pro ហើយវានឹងមានកាមេរ៉ាខាងក្រោយបួន និងខាងមុខទំហំ 24MP តែយ៉ាងណារូបភាពនេះ វាគ្រាន់តែជារូបភាពគំរូតែប៉ុណ្ណោះ។
គេរំពឹងថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាក្រោយបួនជាមួយទំហំ 8MP ប្រភេទ Wide Angle 120ដឺក្រេ , កាមេរ៉ាធំ មានទំហំ 20MP , 10MP ប្រភេទ Telephoto និងប្រភេទ Telephoto មួយទៀត 5MP ហើយកាមេរ៉ាខាងមុខ នឹងប្រើប្រាស់ Sensor IMX 576 របស់ Sony ។ ពួកគេក៏បាននិយាយបន្ថែមទៀតថា A9 Pro នឹងមានអេក្រង់ 6.28 អ៊ីញ ប្រភេទ AMOLED Full HD+ ។ ប្រើប្រាស់បន្ទះឈីប Snapdragon 660 និងថាមពលថ្ម 3720 mAh ប៉ុន្តែសោកស្ដាយដែលវាមិនមានបច្ចេកវិទ្យាសាកថ្មលឿន។ បើពាក្រចចាមអារ៉ាមទាំងនេះជាការពិត នោះរូបភាពដែលដាក់ថា 4x Fun គឺមិនមែនសម្ដៅទៅលើស្មាតហ្វូន Galaxy Camera នោះទេ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:






