PR

កម្មវិធី ឆ្នោតខេមភូល នឹងផ្សាយផ្ទាល់ពីលទ្ធផលឆ្នោតនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅហើយ

BY
Liny Chan
September 9, 2021

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងផ្សាយផ្ទាល់កម្មវិធីថ្មីសន្លាងមួយទៀតដែលមានឈ្មោះថា ឆ្នោតខេមភូល (CAMPOOLS LOTTERY)។

ឆ្នោតខេមភូល ជាក្រុមហ៊ុនស្របច្បាប់ដោយទទួលបានអាជ្ញាបណ្ណឆ្នោតពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលមានទីស្តាក់ការកណ្តាលនៅអគារលេខ ២០ ផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កម្មវិធី ឆ្នោតខេមភូល (CAMPOOLS LOTTERY) នេះ នឹងផ្តល់មហាសំណាងដល់លោកអ្នក ជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ៥,០០០,០០០,០០០រៀល ឯណោះ។

សម្រាប់អ្នកដែលចង់ទិញសន្លឹក ឆ្នោតខេមភូល គឺគ្រាន់តែចំណាយប្រាក់តិចបំផុតចាប់ពីមួយពាន់រៀល រហូតដល់ ប្រាំបីពាន់រៀលប៉ុណ្ណោះ នឹងទទួលបានសន្លឹកឆ្នោតដើម្បីផ្សងសំណាងជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

ឆ្នោតខេមភូល មានឆ្នោតជាច្រើនប្រភេទសម្រាប់លោកអ្នកដូចជា សន្លឹកឆ្នោតកោស ឆ្នោតឡូតូ ៦/៤៩ ឆ្នោតប្រាំពីរខ្ទង់(7D) ឆ្នោតប្រាំមួយខ្ទង់(6D) និងឆ្នោតប្រាំខ្ទង់(5D) រួមជាមួយរង្វាន់លួងចិត្ត បួនខ្ទង់(4D) បីខ្ទង់(3D) និងពីរខ្ទង់(2D) ដោយចេញលទ្ធផល៧ថ្ងៃក្នុងមួយសប្តាហ៍ ២ដងក្នុងមួយថ្ងៃ។ ដូច្នេះលោកអ្នក អាចសម្រេចចិត្តផ្សងសំណាងជាមួយប្រភេទឆ្នោតណាមួយដែលពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ភ្នាក់ងារលក់ ឆ្នោតខេមភូល ទាំងអស់ក៏ទទួលបានកម្រៃជើងសារជាទីគាប់ចិត្តផងដែរ។

សម្រាប់លទ្ធផលចេញឆ្នោត នឹងត្រូវផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើហ្វេសប៊ុកផេករបស់ក្រុមហ៊ុន ឆ្នោតខេមភូល-Campools Lottery ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ និងបន្តបន្ទាប់ជារៀងរាល់ថ្ងៃ វេលាម៉ោង ២:៣០នាទីរសៀល និងម៉ោង ៧:០០ យប់។

ឱកាសក្លាយជាសេដ្ឋីកំពុងរង់ចាំលោកអ្នក!
ទិញកាន់តែច្រើន ឈ្នះកាន់តែច្រើន ក្លាយជាសេដ្ឋី

Share This Post: