វ៉ាយ! ក្រុមហ៊ុន Sony បង្ហាញពីកាមេរ៉ាស្មាតហ្វូនដំបូងរបស់ខ្លួនដែលមានកម្រឹត ISO រហូតដល់ទៅ 51200 ឯណោះ
- February 28, 2018
បើនិយាយពីការថតរូបក្នុងលក្ខខណ្ឌពន្លឺទាប នោះអ្នកនឹងដឹងហើយពីផលវិបាកទាំងឡាយដែលត្រូវប្រឈម។ ជាការពិតណាស់ ដើម្បីដោះស្រាយនឹងបញ្ហានេះ ក្រុមហ៊ុន Sony បានបង្កើតកញ្ចក់ lens កាមេរ៉ាថ្មីរបស់ខ្លួនដែលអាចចាប់យកពន្លឺ ISO បានដល់កម្រឹត 51200 ឯណោះសម្រាប់ការថតសន្លឹក និង 12800 សម្រាប់ការថតវីដេអូ។ បច្ចេកវិទ្យានេះ ត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ 2018 Mobile World Congress ដែលធ្វើឡើងកាលពីម្សិលមិញនេះ។

ស្របពេលជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Sony បានមានប្រសាសន៍ថា “សម្រាប់ពួកយើង គឺដឹងច្បាស់ពីសារៈសំខាន់នៃកាមេរ៉ាស្មាតហ្វូន ដូចនេះយើងតែងព្យាយាមធ្វើនូវអ្វីដែលយើងអាចធ្វើទៅបាន។ ជាមួយនឹងការអភិវឌ្ឍលើមុខងារកាមេរ៉ាជំនាន់ថ្មី ការថតរូបក្នុងស្ថានភាពងងឹត រឺខ្សោយពន្លឺនឹងលែងក្លាយជាបញ្ហាទៀតហើយ។”
គួរបញ្ជាក់ផងដែរថា សម្រាប់កញ្ចក់ lens ថ្មីរបស់ក្រុមហ៊ុន Sony នេះនឹងមានសមត្ថភាពធ្វើឲ្យរូបភាពមានពន្លឺខ្លាំង ជាមួយនឹងកម្រឹតគ្រាប់អុជៗតិចផងដែរ។ ខាងក្រោមនេះ គឺជារូបភាពដែលថតចេញពីកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ៖
Fu
ប្រភព៖ petapixel
- Share This Post:











