សិល្បៈ

ប្លែកភ្នែកមែនទែន វីដេអូចម្រៀងបទ​ ” RIP” របស់តារា ៣ដួងនេះ បច្ចេកទេសថតថ្មីទាក់ទាញខ្លាំង ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សសើរពីគុណភាព MV

BY
Liny Chan
September 14, 2021

អាចនិយាយបានថាជាការផ្លាស់ប្តូរកាន់តែប្រសើរមួយកម្រិតទៀតរបស់ផលិតកម្ម GALAXY NAVATRA ជាមួយនឹងបច្ចេកទេសថតនាពេលនេះ ដោយព្រឹកមិញអ្នកគាំទ្រទាំងអស់បានឃើញការបង្ហាញនូវ MV ថ្មីមួយគឺបទ “RIP” ដែលច្រៀងដោយប្អូនស្រី អ៊ុក សុវណ្ណារី ជាមួយនឹងតារារ៉េប ២ដួងទៀតគឺ Rawyer និង Snooga។

បទចម្រៀងថ្មី ហើយប្លែកនេះ បង្កប់ដោយខ្លឹមសារដែលបង្ហាញពីការឈឺចាប់របស់នារីម្នាក់ហើយគួបផ្សំនឹងការថតបែបបច្ចេកទេសថ្មី ដែលកាន់តែធ្វើឱ្យអ្នកគាំទ្រលាន់មាត់សសើរពីការផ្លាស់ប្តូររបស់ផលិតកម្ម GALAXY NAVATRA ចំពោះគុណភាព MV ។
បើចង់ជ្រាបច្បាស់សូមទស្សនា MVនេះ៖

Share This Post: