សិល្បៈ

តារាកំប្លែង នាយឆ្អឹង ត្រូវបានចៅសង្កាត់រងហៅទៅបំភ្លឺ ក្រោយពេលឈឺឆ្អាលរឿងទំនាស់ដីធ្លី អ្នកទិញផ្ទះកែងគ្មានសិទ្ធិប្រើប្រាស់ផ្លូវចំហៀងបាន

BY
Khmernote Media
September 16, 2021

តារាកំប្លែងមានឈ្មោះល្បីល្បាញម្នាក់និងជាអតីតសមាជិកក្រុមកំប្លែងរបស់នាយក្រឹម គឺនាយឆ្អឹង ត្រូវបានលោក ឡុង ណារ៉ា ចៅសង្កាត់រង នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កោះហៅអោយចូលខ្លួនបំភ្លឺពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តាញសង្គម ក្រោយពេលតារាកំប្លែងរូបនេះបានឈឺឆ្អាលរឿងទំនាស់ដីធ្លីមួយ ដែលម្ចាស់ផ្ទះអ្នកទិញផ្ទះកែង ត្រូវបានអ្នកនៅផ្ទះក្រោយហាមឃាត់មិនអោយប្រើប្រាស់ផ្លូវចំហៀង ដោយមានសិទ្ធិប្រើត្រឹមផ្លូវមុខផ្ទះរបស់ខ្លួនប៉ុណ្ណោះ។

រឿងរ៉ាវទំនាស់ដីធ្លីនេះដែរត្រូវបានអ្នកសារព័ត៌មាននៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ យកទៅធ្វើការអធិប្បាយផងដែរ ដោយក្នុងនោះឃើញមានការចុះទៅសម្របសម្រួលពីសំណាក់ចៅសង្កាត់រង គឺលោក ឡុង ណារ៉ា ហើយក៏មានភាពចម្រូងចម្រាស់គ្នាផងដែររវាងនាយឆ្អឹង និងចៅសង្កាត់រងរូបនោះ។ ថ្មីៗនេះដែរ នាយឆ្អឹង ក៏បានបង្ហោះសារមួយឃ្លាភ្ជាប់ជាមួយលិខិតអញ្ជើញថា៖ “នេះហេីយជាចរឹកពិតរបស់ចៅសង្កាត់រង កាកាប២ រាស្ត្រស្រែកថាហេតុអីបានបេីកសិទ្ធអោយបុគ្គលម្នាក់ធ្វេីរបងបិទផ្លូវសារធារណ:ហេីយមិនអោយអ្នកមានផ្ទះនៅផ្លូវកែងប្រេីប្រាស់ទៀតតែបែរជាមកថាគេបរិហារកេរ្ត៍ជាសារធារណ:តាមបណ្ដាញសង្គមទៅវិញបេីដូចនេះសួរថាតេីរាស្ត្រណាគេហ៊ានថានឹងតវ៉ាជាមួយលោកទៅបេីខុសក៏លោក ត្រូវក៏លោក ស្អីឡេីងអាងហៅគេមកសង្កាត់អាងខ្លួនឯងមានអំណាចមែនចឹងលោកបិទមាត់រាស្ត្រមិនអោយរិះគុណដេីម្បីសង្គមខ្លះទេអីសូមបងប្អូនជួយពិចារណានឹងមានយោបល់តាមការគួរ”។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Share This Post: