ក្រោយរងការរិះគន់ លោក អ៉ឹម ជីវ៉ា ឆ្លើយបកចំៗវិញថា “ជោគជ័យរបស់ខ្ញុំមិនមែនស្ថិតនៅលើបបូរមាត់អ្នកដទៃទេ”
- September 16, 2021
លោក អ៉ឹម ជីវ៉ា ដែលជាតារាសម្តែងល្បីឈ្មោះមួយរូបហើយគេក៏ស្គាល់ថាលោកជាម្ចាស់ទំព័រ Facebook សិល្បៈករកម្ពុជា តែងចុះទៅធ្វើបទសម្ភាសន៍នានាជាមួយសិល្បៈករ សិល្បៈការនី និងអ្នកលេងបណ្តាញសង្គមផ្សេងៗដែលមានភាពល្បីឈ្មោះ រហូតមួយរយៈចុងក្រោយនេះរូបលោកក៏ទទួលបានការរិះគន់មិនតិចដែរថាលោកធ្វើបទសម្ភាសន៍មួយចំនួនហាក់មិនមានប្រយោជន៍ដល់សង្គមនិងវប្បធម៌។

ថ្មីៗនេះដែរទោះបីជាមានការរិះគន់យ៉ាងក្តី លោក អ៉ឹម ជីវ៉ា នៅតែរក្សាជំហររបស់ខ្លួននិងបានឆ្លើយតបចំៗវិញថា៖ “ជោគជ័យរបស់ខ្ញុំមិនមែនស្ថិតនៅលើបបូមាត់អ្នកដទៃទេ ! និយាយតិចធ្វើច្រើន អរគុណ”។ គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញលោក អ៉ឹម ជីវ៉ា ហាក់ទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួន ក្រោយពេលដែលវិដេអូដែលលោកផលិតទទួលបានការទស្សនាច្រើន និងចែករំលែកច្រើននៅលើបណ្តាញសង្គម៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






