ព័ត៌មានជាតិ
ព័ត៌មានបឋម៖ អគ្គីភ័យកំពុងឆាបឆេះក្លឹបកម្សាន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅខេត្តកណ្តាល (មានវីដេអូ)
BY Khmernote Media
September 17, 2021
ខេត្តកណ្ដាល៖ (ព័ត៌មានបឋម) យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីអគ្គីភ័យកំពុងតែឆាបឆេះក្លឹបកម្សាន្តមួយកន្លែងដែលស្ថិតនៅ ភូមិពិលដេីមទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល រថយន្តពន្លត់អគ្គីភ័យកំពុងតែអន្តរាគមន៍នៅទីកន្លែងកេីតហេតុផ្ទាល់ផងដែរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៕
