ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន​ ៥ ក្នុងរាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់

    BY Khmernote Media September 17, 2021
    ក្រសួងអប់រំ សម្រេចផ្អាកដំណើរការថ្នាក់រៀន នៅវិទ្យាល័យចំនួន​ ៥ ក្នុងរាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ និងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធផ្ទាល់

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ សូមជម្រាបជូនលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញឲ្យបានជ្រាបថា ដោយចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសម្រេចផ្អាកដំណើរការថ្នាក់រៀន នៅតាមគ្រឹះស្ថានសិក្សា ដូចមានឈ្មោះខាងក្រោម៖

    ១.វិទ្យាល័យ ហ៊ុនសែន ពញាពន់(ថ្នាក់ 9B)
    ២.វិទ្យាល័យបឹងប្រិយ៍(ថ្នាក់ 12A1, 9C1, 9D1)
    ៣.វិទ្យាល័យបឹងធំ (ថ្នាក់ 7A2)
    ៤.វិទ្យាល័យវត្តភ្នំ (ថ្នាក់ 9H2, 9D2, 9B2, 9B1, 9H2, 12C2, 12C1, 12B2, 12H2)
    ៥.វិទ្យាល័យវត្តកោះ (ថ្នាក់ 7F)

    ចំពោះថ្នាក់ដទៃទៀត ត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវ៖ ១.រឹតត្បិតការចេញលេង នឹងបន្តពាក់ម៉ាស់ និងលាងដៃជាប្រចាំ,
    ទី២.មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សថ្នាក់មួយ ទៅថ្នាក់មួយទៀត និងទី៣.មិនអនុញ្ញាតឲ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀន ៕

    Share This Post: