ក្រុមហ៊ុន Apple បានប្រកាសពីឧបករណ៍ទីផ្សារថ្មីមួយចំនួន សម្រាប់ឱ្យអ្នកអភិវឌ្ឍនៅលើ App Store អាចបង្ហាញស្នាដៃបង្កើតថ្មីៗ និងការផ្សព្វផ្សាយរបស់ពួកគេបាន
- BY
- autoadmin
- September 17, 2021
ក្រុមហ៊ុន Apple ទើបតែបានប្រកាសនូវឧបករណ៍ទីផ្សារមួយចំនួន (marketing tools) សម្រាប់អ្នកអភិវឌ្ឍនៅលើ App Store របស់ខ្លួន ដែលកំពុងសម្លឹងចង់ផ្សព្វផ្សាយ App ថ្មីៗ ដែលពួកគេបង្កើតឡើង។ ការដាក់ឱ្យដំណើរការនូវឧបករណ៍ទីផ្សារថ្មីនេះ បានកើតឡើងមុនពេលការចេញជាផ្លូវការនូវប្រតិបត្តិការ iOS 15 និង watchOS 8 នៅថ្ងៃច័ន្ទខាងមុខនេះ។ ក្រុមហ៊ុន Apple បានពន្យល់ថា ឧបករណ៍ទីផ្សារថ្មីផ្តល់ភាពងាយស្រួលដល់អ្នកអភិវឌ្ឍក្នុងការបង្កើតស្នាដៃថ្មីៗ ដូចជាបដា និងរូបភាព ដើម្បីផ្សព្វផ្សាយ App របស់ពួកគេជាដើម។ ម្យ៉ាងទៀតអ្នកអភិវឌ្ឍអាចបង្កើតស្នាដៃផ្ទាល់ខ្លួន បូករួមទាំង icon, QR code ឬ badge ដោយគ្រាន់តែធ្វើការចុចតាមការណែនាំ ២ ទៅ ៣ ដំណាក់កាលតែប៉ុណ្ណោះ។
Promote it like a pro: វាជួយឱ្យអ្នកដែលចូលមើលមានចំណាប់អារម្មណ៍ច្រើនលើ App ថ្មីៗទាំងនោះ មិនថាជាការបង្កើតថ្មី ការធ្វើបច្ចុប្បន្នភាព ការផ្ដល់ជូនពិសេស ឬការជៀវទៅប្រើប្រាស់នោះទេ។
Stand out on social: អ្នកអភិវឌ្ឍអាចសរសេរសារដើម្បីឱ្យអ្នកគាំទ្របានឃើញ ហើយការផ្ញើសារនោះក៏នឹងអាចចែកចាយទៅកាន់បណ្ដាញសង្គមរបស់អ្នកអភិវឌ្ឍ ដែលមានន័យថា អ្នកអ្នកអភិវឌ្ឍនឹងអាចរកអ្នកគាំទ្រស្មោះស្ម័គ្របានច្រើន ជាមួយការបង្កើតថ្មីៗរបស់ពួកគេ។
Your app, your style: អ្នកអភិវឌ្ឍអាចបង្ហោះការផ្សព្វផ្សាយ ជ្រើសរើស background ហើយទំហំដែលខ្លួនពេញចិត្ត បានយ៉ាងងាយស្រួលបំផុត។
ជាមួយគ្នានេះដែរ ប្រព័ន្ធប្រតិបត្តិការ iOS 15, iPadOS 15, watchOS 8 និង tvOS 15 នឹងត្រូវបានបង្ហាញជាសាធារណៈនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ។ វានឹងក្លាយជាពេលវេលាដែលមមាញឹកបំផុត សម្រាប់អ្នកអភិវឌ្ឍ ដើម្បីធ្វើបច្ចុប្បន្នភាព ឬស្នាដៃថ្មីៗ ឱ្យបានសមស្របជាមួយប្រព័ន្ធប្រតិបត្តិការថ្មីៗទាំងនេះ៕
អត្ថបទ៖ លីដា
ប្រភព៖ 9to5mac
- Share This Post: