ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ភូមិសាស្ត្រភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជា “តំបន់ក្រហម” រយៈពេល១សប្តាហ៍
BY Khmernote Media
September 19, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង២៣:៥៩នាទី នា ថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ គោលបំណង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ។
