ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្ទះ៤ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បង្កការភ្ញាក់ទាំងយប់

    BY Khmernote Media September 20, 2021
    ផ្ទះ៤ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បង្កការភ្ញាក់ទាំងយប់

    រាជធានីភ្នំពេញ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៩:៥០​ នាទីយប់ ថៃ្ងអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងសិ្ថត​នៅបណោ្តយផ្លូវរត់ភើ្លងផ្ទះលេខ ក្រុមទី៣១​ ភូមិ៣​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

    – ម្ចាស់ទីតាំងឈ្មោះ: ហេង លីគន្ធ ភេទ​ ស្រី អាយុ​ ៣៥ ឆាំ្ន ។
    – មុខរបរ: ម្ចាស់ផ្ទះជួល​ ។
    -​ អ្នកជួលឈ្មោះ: មាស ប៊ុនសល់ ភេទ​ ប្រុស អាយុ​ ៣២ ឆាំ្ន​ ។
    -​ មុខរបរ: លក់កុំព្យូទ័រ​ ។
    +​ មូលហេតុ: បន្តការ​ស្រាវជ្រាវ​ ។
    -​ ប្រភេទសំណង់ៈ ផ្ទះឈើប្រក់សង័្កសីទំហំ ៤ម៉ែត្រ x ៤៥ម៉ែត្រ ។
    – ខូចខាតសំភារះ :ឆេះផ្ទះឈើប្រក់សង័្កសីចំនួន​ ០៤​ ខ្នង​ អស់ទាំងស្រុងនឹងសំភារះប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។
    -​ ស្លាប់​មនុស្ស​ : គ្មាន​ ។
    – របួស : គ្មាន ។
    -​ រថយន្ត​អន្តរាគមន៍​របស់​ការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន ២០​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៣០​ រថយន្ត​ ស្មេីនឹង ១២០​ ម៉ែត្រគូប ។
    +​ រថយន្តជំនួយរួមមាន :
    -​ រថយន្តក្រសួងមហាផៃ្ទ : ចំនួន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ សើ្មនឹង ០៨​ ម៉ែត្រគូប​ ។
    -​ រថយន្តផ្សារទំនើបអូឡាំព្យា : ចំនួន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ សើ្មនឹង ០៨​ ម៉ែត្រគូប​ ។
    -​ រថយន្តក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ :​ចំនួន​ ០៧​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០៧​ រថយន្ត​ សើ្មនឹង ២៨​ ម៉ែត្រគូប​ ។
    -​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា :​ ចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ សើ្មនឹង​ ០៦​ ម៉ែត្រគូប​ ។
    -​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១១:៣០​ នាទីយប់ នាថ្ងៃ.ខែ.ឆ្នាំដដែល​ ។

    Share This Post: