ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តសៀមរាប ដាក់ភូមិចំនួន២ ក្នុងស្រុកប្រាសាទបាគង ជា “តំបន់ក្រហម” រយៈពេល១សប្តាហ៍

    BY Khmernote Media September 20, 2021
    អាជ្ញាធរខេត្តសៀមរាប ដាក់ភូមិចំនួន២ ក្នុងស្រុកប្រាសាទបាគង ជា “តំបន់ក្រហម” រយៈពេល១សប្តាហ៍

    រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជាតំបន់ក្រហម នៅក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលជាតំបន់មាន​ការ​រាល​ដាល​នៃជំងឺ​កូវីដ​-​១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីម៉ោង០១រសៀល ថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោល​បំណង​ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លង​រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លង​រាល​ដាល​ទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖

    Share This Post: