PR

សមាគមអ្នកទីផ្សារកម្ពុជា សហការជាមួយ Phillip Kotler នឹងនាំកម្ពុជាចូលរួមកម្មវិធីសិក្ខាសាលាទីផ្សារពិភពលោកដ៏ធំមួយនាចុងឆ្នាំ២០២១ ខាងមុខនេះ

BY
Liny Chan
September 20, 2021

ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត គា បូរ៉ា អ្នកជំនាញគណនេយ្យ និងទីផ្សារ និងក្រុមការងារ នៃសមាគមអ្នកទីផ្សារកម្ពុជាក្នុងយុគសម័យឌីជីថលនេះ នឹងនាំនិស្សិត អ្នកទីផ្សារ និងអ្នកជំនួញកម្ពុជាចូលរួមកម្មវិធីសិក្ខាសាលាទីផ្សារលំដាប់ពិភពលោករយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ Electronic World Marketing Summit (eWMS)។

World Marketing Summit ជាកម្មវិធីសិក្ខាសាលាទីផ្សារលំដាប់ពិភពលោកដ៏ធំមួយ ដែលត្រូវបានបង្កើតឡើងដោយស្ថាប័ន Philip Kotler ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សាធារណជនទូទាំងពិភពលោកបានស្វែងយល់បន្ថែមអំពីការធ្វើជំនួញ និងទីផ្សារ និងការវិវឌ្ឍន៍នូវបច្ចេកវិទ្យាចុងក្រោយដែលក្នុងនោះមានប្រធានបទប្រមាណជាង៣០ដែលមានទំនាក់ទំនងជាមួយទីផ្សារ និងជំនួញ ហើយប្រធានបទជាង៦០ ដែលនឹងអធិប្បាយអំពីវិស័យផ្សេងៗ ជាពិសេសទាក់ទងជាមួយបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មក្រោយពេលស្ថានភាពកូវីដ១៩ថយចុះ ហើយស្ថានភាពប្រទេសទូទាំងពិភពលោកប្រសើឡើងវិញ ដោយមានវាគ្មិនលំដាប់ពិភពលោកចំនួនជាង៩០នាក់ អ្នកចូលរួមមានចំនួនជាង១០០ប្រទេសនៅទូទាំងពិភពលោក។

ជាក់ស្ដែងឆ្នាំ២០២១នេះ ជាឱកាសដ៏កម្រ និងវិសេសវិសាលសម្រាប់សាធារណជន បញ្ញាវ័ន្ដ អ្នកទីផ្សារ និងមន្រ្ដីរាជការកម្ពុជា ក្នុងយុគសម័យឌីជីថលដែលមានបំណងស្វែងយល់បន្ថែមអំពីជំនាញទីផ្សារ និងការធ្វើជំនួញ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គា បូរ៉ា ជាអ្នកជំនាញគណនេយ្យ និងទីផ្សារ ហើយលោកក៏បានបន្ដថា អ្នករៀបចំកម្មវិធីនឹងដាក់បញ្ចូលសមាសភាពវាគ្មិន១រូបពីប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។

ដោយសារតែបញ្ហាវិបត្តិសកលកូវីដ១៩ សិក្ខាសាលាឆ្នាំនេះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដែលអ្នកចូលរួមអាចទស្សនាវីដេអូទាំងអស់ឡើងវិញក្នុងរយៈពេល១ខែពេញតែម្ដង បន្ទាប់ពីការបញ្ចប់សិក្ខាសាលារយៈពេល២ថ្ងៃ ហើយអ្នកចូលរួមនឹងទទួលបានសញ្ញាបត្របញ្ជាក់ពីការចូលរួមកម្មវិធីដែលចេញដោយស្ថាប័ន Philip Kotler រួមជាមួយសៀវភៅ THE BIG BANG BOOK ជំនាន់ចុងក្រោយចំនួន១ក្បាល។

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានបំណងចង់ចូលរួមកម្មវិធីសិក្ខាសាលាលំដាប់ពិភពលោកមួយនេះ ការទិញសំបុត្រ សូមលោកអ្នកផ្ទេរប្រាក់តាមរយៈធនាគារ ABA ឈ្មោះគណនី Kea Bora, លេខគណនី 081888826 រួចសូមដាក់បញ្ជាក់ឈ្មោះ និងលេខទូរស័ព្ទអ្នកចូលរូម តម្លៃសំបុត្រត្រឹមតែ 39ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

ដោយបញ្ហាវិបត្តិសាកល ថវិកាមួយចំនួនដែលបានមកពីអ្នកចូលរួម ស្ថាប័ន Philip Kotler នឹងចូលរួមបរិច្ចាគទៅកាន់ពិភពលោក តាមរយៈអង្គការសុខភាពពិភពលោកក្នុងការបញ្ជាទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីជាជំនួយឧបត្ថម្ភទៅកាន់ប្រទេសក្រីក្រដទៃផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនៃព្រឹត្តិការណ៍នេះ៖ https://www.worldmarketingsummitgroup.org/

Share This Post: