អ្នកគ្រូ ដួង ម៉ារ៉ី សាស្ត្រាចារ្យផ្នែកចំរៀងរបាំបុរាណកំពុងជួបទុក្ខ ដោយសារមានជំងឺពុកឆ្អឹងយ៉ាងធ្ងន់ បាក់ឆ្អឹង ខ្នង ៧កង់ មិនអាចដើរបាន
កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គម ដោយអ្នកគ្រូ ដួង ម៉ារ៉ី សាស្ត្រាចារ្យនៃសកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកចំរៀងរបាំបុរាណ បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងតែខ្វះខាតថែមទៀត។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Srey Sena Ek បានឲ្យដឹងថា “អ្នកគ្រូ ដួង ម៉ារុី សាស្ត្រាចារ្យនៃសកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកចំរៀងរបាំបុរាណមានជំងឺពុកឆ្អឹង យ៉ាងធ្ងន់ បាក់ឆ្អឹង ខ្នង ៧កង់ មិនអាច ដើរបាន លោកជាមរតក មនុស្សរស់ ផ្នែក វប្បធម៌ ជាតិ 🙏🙏🙏🙏🙏🙏”។

ចំណែកឯទំព័រហ្វេសប៊ុក វប្បធម៌ អរិយធម៌ សិល្បៈខ្មែរ បានឲ្យដឹងថា “តម្លៃព្យាបាលចាក់ស៊ីម៉ង់ត៍ឆ្អឹងមួយកង់១៥០០ដុល្លារ 🙏🙏🙏សូមគោរពសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោកជំទាវ សប្បុរសជនកូនសិស្សគណទាំងឡាយ មេត្តាអនុគ្រោះដល់អ្នកគ្រូផង 🙏🙏🙏អ្នកគ្រូជាព្រឹទ្ធាចារ្យចម្រៀងមហោរី និងបុរាណ បម្រើវិស័យសិល្បៈជាតិតាំងពីវ័យ១៧ឆ្នាំ នេះជាគណនីABAកូនប្រុសគាត់: 002804589 NOP CHAMNAP”៕


