ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញអាល់កុលក្លែងក្លាយប្រមាណ ២៦៩លីត្រ និងទំនិញខូចគុណភាពចំនួន ១៣៨.៤៧ គីឡូក្រាម ត្រូវបានដកហូតក្នុងខេត្តចំនួន ៤
BY Khmernote Media
September 21, 2021
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តព្រះសីហនុ បានបន្តបេសកកម្មរបស់ខ្លួនចុះត្រួតពិនិត្យទំនិញតាមបណ្ដាទីផ្សារ ហាងលក់ទំនិញ និងម៉ាតនានា ដោយបានរកឃើញ និងដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៣៨.៤៧ គីឡូក្រាម និងអាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ២៦៩ លីត្រ។

ចំពោះម្ចាស់ទំនិញត្រូវបានពិន័យទៅតាមច្បាប់ដែលមានចែងជាធរមាន និងទំនិញត្រូវបានដកហូតមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនាពេលក្រោយ៕















ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF