ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបន្តផ្សារដំដែក នៅក្នុងភូមិដំដែកផ្សារ ស្រុកសូទ្រនិគម ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ
BY Khmernote Media
September 22, 2021
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន ក្នុងរយៈពេល ២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ។

ដោយរដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារដំដែកនេះ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ៕


