ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់“តំបន់លឿងទុំ” ក្នុងឃុំចំនួន៦ នៃស្រុកពួក ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ
BY Khmernote Media
September 23, 2021
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក, ឃុំមុខប៉ែន, ឃុំសសរស្តម្ភ, ឃុំល្វា, ឃុំខ្នាត និង ឃុំសំរោងយា នៃស្រុកពួក ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ៖








