អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង អាចទៅចាក់វ៉ាក់សាំងកូវីដបាននៅតាមបណ្តាមន្ទីរពេទ្យទាំងនេះ
យោងតាមបញ្ជាក់របស់ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានអំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូចខាងក្រោម៖

+ ចំពោះមន្ត្រីរាជការថ្នាក់ជាតិ ដែលព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ចើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
+ ចំពោះមន្ត្រីរាជការថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទូទៅ ដែលស្ថិតនៅក្រោមឪវាទរដ្ឋបាលរាជធានីភ្នំពេញ-ខេត្ត ដែលព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចាប់ពី៤ខែឡើង ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ចើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត និងនៅតាមបណ្តាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មួយចំនួនទៀតដែលរដ្ឋបាលរាជធានី-ខេត្ត កំពុងបើកដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់។
