ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃកាន់បិណ្ឌទី១ អ្នកបានទៅវត្តចំពុះក្អែក សូមប្រញាប់ទៅធ្វើតេស្តសំណាក ដោយសារមានករណីជំងឺកូវីដ-១៩ នៅវត្តនេះ

    BY Khmernote Media September 23, 2021
    ថ្ងៃកាន់បិណ្ឌទី១ អ្នកបានទៅវត្តចំពុះក្អែក សូមប្រញាប់ទៅធ្វើតេស្តសំណាក ដោយសារមានករណីជំងឺកូវីដ-១៩ នៅវត្តនេះ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដោយមានករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    សូមអញ្ជើញទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។ សូមចូលរួមពាក់ម៉ាស រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!

    Share This Post: