ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញព្រះសង្ឃនៅវត្តមួយ បានកើតកូវីដ-១៩ បំប្លែងថ្មី Delta

    BY Khmernote Media September 25, 2021
    រកឃើញព្រះសង្ឃនៅវត្តមួយ បានកើតកូវីដ-១៩ បំប្លែងថ្មី Delta

    នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការប្រកាសថា នៅវត្តកំពង់ត្រាច ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ក្រុមគ្រូពេទ្យបានរកឃើញមានករណី មានព្រះសង្ឃ វិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី  Delta តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ។

    ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលធ្លាប់ទៅ វត្តកំពង់ត្រាច និងសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន និងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។

    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ (COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

    Share This Post: