វ័ណ្ឌ.កហើយ! គណនី Facebook ទូទាំងពិភពលោកប្រមាណ ៥០លានគណនី ត្រូវបានគេ Hack
- September 29, 2018
ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានរកឃើញបញ្ហាអសន្តិសុខដ៏ធំមួយ ដោយគណនី Facebook ប្រមាណជា ៥០ លានគណនី រួមទាំងគណនី Facebook របស់លោក Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុន Facebook នេះផងដែរ ត្រូវបានគេ Hack។ ក្រុម Hacker តាមបណ្តាញអ៊ីនធឺណិតបានប្រើប្រាស់កូដ ដែលមានឈ្មោះថា Access Tokens ដើម្បីលួចចូលទៅមើល និងប្រមូលព័ត៌មានពី គណនី Facebook របស់អ្នកណាម្នាក់ ហើយទិន្និន័យដែលពួកគេទទួលបានបានគឺកត្តាមួយដែលគេអាចចូលឆែកមើលរឿងផ្ទាល់ខ្លួននៅក្នុងគណនី Facebook របស់អ្នកណាម្នាក់ ដូចជា កន្លែងផ្ញើរសារ រូបថត និងការបង្ហោះផ្សេងៗជាដើម។
អ្វីដែលជាបញ្ហាធំនោះ គឺថាពួកគេធ្វើរឿងទាំងនេះបានដោយមិនចាំបាច់ដឹង Password របស់គណនី Facebook ណាមួយនោះទេ។ យ៉ាងណាក្តី លោក Mark Zuckerberg បានអះអាងថា គិតមកទល់នឹងពេលនេះបញ្ហាត្រូវបានសម្របសម្រួលហើយ ហើយគេមិនទាន់ឃើញមានករណីក្រុម Hacker អាចចូលទៅយកព័ត៌មានផ្ទាល់ខ្លួនណាមួយបាននោះ ជាពិសេសគឺព័ត៌មានសម្ងាត់ទាក់ទងនឹង Credit Card របស់អ្នកប្រើប្រាស់តែម្តង។ ក្រុមហ៊ុន Facebook កំពុងតែធ្វើការយ៉ាងសកម្មជាមួយភ្នាក់ងារ FBI អាមេរិក ដើម្បីដោះស្រាយបញ្ហាមួយនេះ។ គិតមកទល់នឹងពេលនេះមាន គណនី Facebook ប្រមាណជា ៩០ លាន បានធ្វើការ log out ដើម្បីបង្កាបញ្ហាផ្សេងៗជុំវិញបញ្ហាអសន្តិសុខមួយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:






