ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple កំពុងដាក់ដំណើរការកម្មវិធីផែនទីជាប្រភេទ 3D សម្រាប់ទីក្រុងធំៗមួយចំនួននៅសហរដ្ឋអាមេរិក និងអង់គ្លេស នៅលើប្រតិបត្តិការ iOS 15 របស់ខ្លួន

    BY autoadmin September 28, 2021
    ក្រុមហ៊ុន Apple កំពុងដាក់ដំណើរការកម្មវិធីផែនទីជាប្រភេទ 3D សម្រាប់ទីក្រុងធំៗមួយចំនួននៅសហរដ្ឋអាមេរិក និងអង់គ្លេស នៅលើប្រតិបត្តិការ iOS 15 របស់ខ្លួន

    ក្រុមហ៊ុន Apple កំពុងដំណើរការកម្មវិធីផែនទីជាប្រភេទ Three-dimensional ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទាញពង្រីងមើលទីតាំងនៅតាមផ្លូវធ្វើដំណើរជាប្រភទេស 3D សម្រាប់ទីក្រុងធំៗមួយចំនួន។ ទីក្រុងដែលអាចប្រើប្រាស់ផែនទី 3D នេះបានមានដូចជា៖ ទីក្រុង London, New York, San Francisco និង Los Angeles ហើយ Washington DC, San Diego និង Philadelphia នឹងមកដល់នៅចុងឆ្នាំនេះ ខណៈទីក្រុង Montreal, Toronto និង Vancouver របស់ប្រទេសកាណាដានឹងមកដល់នៅឆ្នាំក្រោយ។

    នៅក្នុងផែនទី 3D អ្នកនឹងឃើញពីព័ត៌មានលម្អិតនៅទូទាំងទីក្រុងនីមួយៗ រួមជាមួយផ្លាកសញ្ញាផ្លូវថ្មី និង Landmark ល្បីៗដូចជា៖ កីឡដ្ឋាន Dodger, រូបសំណាកសេរីភាព និង Royal Albert Hall នៅទីក្រុងឡុងដ៍។ ក្រុមហ៊ុន Apple ក៏បាននិយាយដែរថា កម្មវិធីនេះនឹងផ្តល់ជូននូវការរុករកកាន់តែប្រសើរតាមរយៈ CarPlay ដែលធ្វើឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកផងដែរ។ មួយវិញទៀត ប្រសិនបើអ្នកចូលតាមផ្លូវរបស់អ្នកកម្មវិធី វានឹងជូនដំណឹងដល់អ្នកនៅពេលដល់ចំណតឡានក្រុង ឬរថភ្លើងក្រោមដី។ អ្នកក៏អាចឃើញទិសដៅដើរមួយជំហានម្តងៗ (step-by-step) ជាលក្ខណៈ AR បន្ទាប់ពីស្កេនអាគារក្បែរនោះ ដើម្បីកំណត់ទីតាំង និងទិសដៅរបស់អ្នក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: