PR

ចំនាយត្រឹមតែ ៤.៥$ នឹងទទួលបានការថែមជូនដ៍ច្រើន ពីធីផត ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ

BY
Liny Chan
October 1, 2021

ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ធីផត មានឈុតប្រូម៉ូសិនពិសេស សម្រាប់អ្នកគាំទ្រធីផត។ រាល់ការជាវឈុតប្រូម៉ូសិន តម្លៃត្រឹមតែ ៤.៥ ដុល្លារ តែទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន ឈុតប្រូម៉ូសិននេះមានពីរជំរើសដូចខាងក្រោម៖

– ប្រូម៉ូសិនសម្រាប់ហាងកាហ្វេ តម្លៃ ៤.៥ ដុល្លារ មានទឹកដោះគោខាប់ធីផត ២គ.កចំនួន១ និងទឹកដោះគោស្រស់ធីផតអ៉ិចស្ត្រាចំនួន២កំប៉ុង ថែមជូនដបច្របាច់ចំនួន២និងថង់យួរបរិស្ថានចំនួន១ដ៏ស្រស់ស្អាត។
– ប្រូម៉ូសិនសម្រាប់អ្នកចូលចិត្តញ៉ាំទឹកដោះគោ តម្លៃ ៤.៥ ដុល្លារ មានធីផតទីបច្របាច់ចំនួន១ និងគីងកុចំនួន២ដុំ ថែមដបទឹកដ៏ស្រស់ស្អាត១ និងថង់យួរបរិស្ថានចំនួន១។

បញ្ជាក់ប្រម៉ូសិននេះមាននៅតែ Nham24 ដើម្បីទទួលបានប្រូម៉ូសិននេះ សូមចូលទៅកាន់ Nham24 Fresh ដោយគ្រាន់តែចូលទៅក្នុងលីងខាងក្រោម https://nham24.com/2/3866 រួចចូលទៅស្វែងរកតាមរយៈឈ្មោះផលិតផល ដែលបានរៀបរាប់ខាងលើ ហើយជ្រើសរើសយកជាការស្រេច។

កម្មវិធីប្រូម៉ូសិននេះចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាអបអរសាទរការលក់ដាច់លេខ១ នៅក្នុងប្រទេសកម្ពុជា ដល់អតិថិជនដែលគាំទ្រផលិតផលធីផតតាំងពីដើមមក។

សូមបញ្ជាក់ថា ធីផត គឺជាផលិតផលរបស់ក្រុមហ៊ុន F&N Dairies Thailand limited ដែលមានស្តង់ដារ និងគុណភាពខ្ពស់ នាំចូលផ្ទាល់ពីប្រទេសថៃ។ ផលិតផលធីផតមានដូចជា ទឹកដោះគោខាប់កំប៉ុង ទឹកដោះគោខាប់កញ្ចប់ទំងន់២គីឡូ ទឹកដោះគោស្រស់ធីផតអ៉ិចស្រ្តា និង ទឹកដោះគោខាប់ទីបច្របាច់ដែលមាន៣រសជាតិ (រសជាតិទឹកដោះគោ រសជាតិសូកូឡា និងរសជាតិ Strawberry Yogurt)។ ក្រុមហ៊ុនក៏មានផលិតផលផ្សេងទៀតដូចជា ទឹកដោះគោប្រអប់គីងកុ ដែលមានរសជាតិឆ្ងាញ់ និងជួយជំនួយដល់ការចងចាំ និងទឹកដោះគោស្រស់១០០% ម៉េកណូលា សម្រាប់ហាងកាហ្វេ និងសម្រាប់ញ៉ាំផងដែរ។

ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណដល់ដល់អតិជនទាំងអស់ដែលបានបន្តគាំទ្រគ្រប់ផលិតផលទាំងអស់កន្លងមក សូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ មានសំណាងល្អ អាជីវកម្មកាន់តែរីកចម្រើន ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។កុំភ្លេចបន្តតាមដានគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបាននូវព៍ត័មានថ្មីៗ និង កម្មវិធីប្រូម៉ូសិនពិសេសៗ ទាន់ពេល ក៏ដូចជាបន្តប្រើប្រាស់នូវផលិតផលរបស់យើងបន្តទៀត ។

ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 099 211 311 រាល់ម៉ោងធ្វើការ
ឬ Facebook page: https://www.facebook.com/FN.CambodiaOfficialPage/

Share This Post: