សិល្បៈ

តារាកំប្លែងពែកមី អះអាងថាភរិយាត្រូវបានវិញ្ញាណមនុស្សប្រុសចូលសណ្ឋិត មើលវិដេអូហើយព្រឺសម្បុរ

BY
Khmernote Media
October 11, 2021

កាលពីពេលថ្មីៗនេះតារាកំប្លែងសំបូរវោហារគឺលោក ចែម ចាន់រ៉ា ហៅពែកមី បានបង្ហោះវិដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់ភរិយាដោយលោកអះអាងថាត្រូវបានវិញ្ញាណមនុស្សប្រុសចូលសណ្ឋិត។ តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសរូបនេះបានរៀបរាប់នៅលើទំព័រ Facebook របស់លោកថា៖ “ដោយសាមានបងប្អូន​ ជេខ្ញុំរឿងខ្ញុំទៅរកគ្រូ​ នឹងព្រះសង្ឃស្រោចទឹក​ ថាខ្ញុំអបិយជំនឿ​ ដូចនេះខ្ញុំសុំផុសវីដេអូ​ មូលហេតុដែលខ្ញុំទៅរកព្រះសង្ឃ​ នឹងគ្រូ គឺមកពីប្រពន្ធខ្ញុំ​មាន​ វិញ្ញាណមនុស្សប្រុស​ ចូលក្នុងខ្លួនគាត់​ សូមទស្សនា​ វីដេអូដែលជារឿងពិត​”

ទោះជាយ៉ាងណាក្តីក្រោយពេលបង្ហោះវិដេអូនេះរួចក៏មានមតិ២ផ្សេងៗគ្នា ដោយអ្នកខ្លះមានជំនឿដូចរូបលោកដែរ និងអ្នកខ្លះរិះគន់ចំពោះអបិយជំនឿនេះទៅវិញ ខណៈដែលនាយពែកមី បានឆ្លើយតបថា “ខ្ជិលតប​ អ្នកណាថាយេីងអបិយជំនឿអីក៏ថាទៀតចុះ សំខាន់យេីងការពារដេីម្បីសេចក្តីសុខខ្លួនយេីងទៅ​ ពេលគេជួបផ្ទាល់ដូចយេីង​ទេីបគេជឿ​”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Share This Post: