សិល្បៈ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រាប់ឲ្យអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុបបទ ” are you ok ” ចេញជាបន្ទាន់

BY
Khmernote Media
October 11, 2021

កាលពីពេលថ្មីនេះផលិតកម្ម Galaxy Navatra ទើបទិញសិទ្ធិអ្នកលេង Tiktokម្នាក់ ដោយគាត់បាន Remix បទ “are you ok? ដែលមានអ្នកលេងលើ Tiktok រាប់ម៉ឺននាក់ ក្នុងតម្លៃ 12000$ ហើយបានចេញបទចម្រៀង ច្រៀងដោយតារាចម្រៀង តន់ ច័ន្ទសីម៉ា។

នៅក្នុង MV នេះមានឈុតតារាៗស្លៀកឈុតសិស្សសាលា ហើយកាន់កាំភ្លើង ធ្វើឲ្យមានការរិះគន់ ចំនុចនេះ ទើបមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រាប់ អ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់។

អ្នកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់អ្នកឧកញ៉ាថា៖ “សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ”៕

 

 

Share This Post: