សិល្បៈ

តារាកំប្លែងនាងខ្ញុង ជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ប្រកាសខ្លួនក្ស័យធន

BY
Khmernote Media
October 18, 2021

តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសមួយរូបគេអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុងបានប្រកាសថាខ្លួនបានក្ស័យធន និងជំពាក់ប្រាក់គេជាង៥០ម៉ឺនដុល្លារ ហើយគ្មានលទ្ធភាពសងបំណុលគេនោះឡើយ។ តារាកំប្លែងរូបនេះបានធ្វើដំណើរមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើពាក្យបណ្តឹងមួយថានាងបានក្ស័យធនហើយ និងសុំអង្វរដល់ម្ចាស់បំណុលទាំងអស់ពន្យាពេលអោយនាងដើម្បីរកប្រាក់ដោះបំណុលទាំងនោះ។

តារាកំប្លែងរូបនេះបានរៀបរាប់នៅក្នុងវិដេអូ Live របស់ខ្លួនថា៖ “នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។ ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី ABA: 077333353 Sreng Sokanda”

Share This Post: