សិល្បៈ

តារាកំប្លែងជើងចាស់ អ្នកនាងគ្រត ថាចូលសិល្បៈជាង៤០ឆ្នាំ នៅតែមិនពូកែសំដែងដូច ខ្ញុង

BY
Khmernote Media
October 19, 2021

រឿងរ៉ាវតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនក្រោយពេលដែលម្សិលមិញនេះនាងបានធ្វើដំណើរទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងខ្លួនឯងថាក្ស័យធន មិនមានលទ្ធភាពក្នុងការសងបំណុលដែលមានចំនួនរហូត ជាង៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងបានប្រកាសសុំការជួយពីបងប្អូនមហាជនម្នាក់១ដុល្លារដើម្បីអាចទ្រទ្រង់ជីវភាពរបស់កូនៗ២នាក់ តាមរយៈការប្រកាសលេខធនាគារដើម្បីវេរប្រាក់ចូល។

ក្នុងនោះអ្នកនាង គ្រត ដែលគេស្គាល់ថាជាតារាកំប្លែងជើងចាស់មួយរូបបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើគណនីហ្វេសប៊ុករបស់គាត់ថា៖ “ខ្ញុំអេីយសិល្បះជាង៤០សិបឆ្នាំមកហេីយ​ នៅតែមិនពូកែសំដែងដូចខ្ញុងសោះ​ ហុឺ​ ខូចសិល្បះគេអស់ហេីយអូន”។ មិនត្រឹមតែអ្នកនាងគ្រតទេ សូម្បីលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្មគ្រចិត្តជួយសង្គម ក៏បានបង្ហោះសារមួយដែរថា៖ “ខ្ញុំមិនយល់ ហេតុអ្វីអ្នកសិល្បៈឲ្យតែខ្វះខាត តែងតែផុសសុំជំនួយ? អ្នកខ្វះខាតជាងយើងមានច្រើនណាស់!”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Share This Post: