PR

មិនធម្មតា! ប្រារព្ធខួប ១២០ឆ្នាំ Royal Enfield បង្កើតបេសកកម្មជិះម៉ូតូកាត់ផ្ទាំងទឹកកកទៅប៉ូលខាងត្បូង “90° SOUTH – Quest for the Pole”

BY
Liny Chan
October 21, 2021

ROYAL ENFIELD ពង្រឹងសមត្ថភាពដើម្បីដឹកនាំការប្រណាំងម៉ូតូដំបូងបង្អស់របស់ខ្លួន ទៅកាន់ប៉ូលខាងត្បូង

● 90° South -បេសកកម្មជិះម៉ូតូប្រភេទដំបូងដែលនឹងព្យាយាមទៅដល់ប៉ូលខាងត្បូង | បេសកកម្មត្រូវបានធ្វើឡើងជាការអបអរចំពោះខួប ១២០ ឆ្នាំរបស់ ROYAL ENFIELD
● សមាជិកម៉ូតូរបស់ ROYAL ENFIELD ចំនួន ២រូប នឹងធ្វើដំណើរបេសកកម្មរយៈពេល ៣៩ថ្ងៃ ឆ្លងកាត់អង់តាក់ទិក លើការធ្វើដំណើរចម្ងាយ ៧៧០ គីឡូម៉ែត្រ ពីកន្លែងដាក់ទឹកកក Ross Ice ទៅកាន់ប៉ូលខាងត្បូង ដោយម៉ូតូម៉ូឌែល Royal Enfield
Himalayans

● បេសកកម្មចាប់ផ្តើមនៅថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២១

ថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០២១៖ Royal Enfield គឺជាម៉ាកម៉ូតូចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងការផលិតជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៩០១ ។ អស់រយៈពេល ១២០ ឆ្នាំហើយ Royal Enfield នៅតែជាអ្នករក្សាកេរដំណែលនៃការបង្កើតម៉ូតូបែបបុរាណ ដែលមានលក្ខណៈសាមញ្ញ និងមានភាពរីករាយក្នុងការជិះ។ ឆ្លងកាត់ពេលវេលា និងស្ថានភាពលំបាក Royal Enfield បានទទួលជោគជ័យក្នុងការធ្វើដំណើរ ដែលបានសាកល្បងលើការស៊ូទ្រាំរបស់មនុស្ស និងម៉ាស៊ីនម៉ូតូ ខណៈដែលយីហោនេះ ទាក់ទាញ និងលេចធ្លោជាមួយភាពបុរាណនៅតាមយុគ្គសម័យ។

ពីការចាប់ផ្តើមដ៏រាបទាបរបស់ខ្លួននៅឯរោងចក្រ Redditch បានចំណាយពេលជាងមួយសតវត្សរ៍បង្កើតបទពិសោធន៍ រួមទាំងរឿងរ៉ាវដែលមិនអាចបំភ្លេចបានអំពីការជិះម៉ូតូ។ នៅក្នុងដំណើរលើកទឹកចិត្តដល់ការរុករកដ៏សកម្ម និងពេញមួយជីវិត Royal Enfield បានធ្វើដំណើរនៅគ្រប់កន្លែងលើពិភពលោក រាប់ចាប់ពី ការជិះលើផ្លូវដែលនៅលើភ្នំដែលខ្ពស់បំផុតនៅលើពិភពលោក។ ដើម្បីទៅដល់ជំរុំមូលដ្ឋាននៃភ្នំ អេវឺរ៉េស នៅទីបេ ត្រូវជិះលើផ្លូវឆ្លងកាត់ភ្នំដែលលំបាកក្នុងការឆ្លងកាត់រួមមាន Daulat Beg Oldi, Karakoram និងជិះកាត់វាលខ្សាច់នៅ Kutch នៅក្រោមផ្ទៃមេឃពេលរាត្រីដ៏ស្រស់ស្អាត។

នៅក្នុងការបន្តដំណើរឆ្ពោះទៅមុខទៀត និងដើម្បីបា្ររព្ធខួប ១២០ឆ្នាំនៃការកសាងវប្បធម៌ជិះម៉ូតូសុទ្ធសាធ Royal Enfield នឹងប្រារព្ធឆ្នាំ២០២១ នេះ ជាមួយនឹងការខិតខំដ៏មានមហិច្ឆតា ដើម្បីជំរុញព្រំដែននៃលទ្ធភាពជិះម៉ូតូ។ ក្រុមហ៊ុននឹងធ្វើបេសកកម្មជិះម៉ូតូម៉ូឌែល Royal Enfield Himalayan នៅលើភ្នំ ដើម្បីឆ្ពោះទៅដល់ភូមិសាស្រ្តប៉ូលខាងត្បូង ពីផ្ទាំងទឹកកកធំល្វឹងល្វើយ Ross Ice រហូតដល់ Leverett Glacier។ ព្រឹត្តិការណ៍ “ដំណើរស្វែងរកប៉ូល ភាគខាងត្បូង ៩០ដឺក្រេ” ឬ “90° SOUTH – Quest for the Pole” ត្រូវបានបង្កើតឡើង ជាការគោរពចំពោះការប្តេជ្ញាចិត្តរបស់ម៉ាកនេះ ចំពោះការជិះម៉ូតូសុទ្ធសាធ និងភាពក្លាហាន រួមទាំងភាពធន់របស់អ្នកជិះ និងអ្នករុករករាប់មិនអស់ ដែលបានបង្កើតប្រវត្តិសាស្ត្រជាមួយនឹងការធ្វើដំណើររបស់ពួកគេ។

ពិពណ៌នាអំពីឆ្នាំដ៏សំខាន់សម្រាប់ Royal Enfield និងបេសកកម្មដ៏អស្ចារ្យលោក Siddhartha Lal នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd បានមានប្រសាសន៍ថា៖ “១២០ ឆ្នាំគឺជាកេរដំណែលដ៏យូរអង្វែងសម្រាប់យីហោនេះ ហើយយើងពិតជារីករាយដែលបានបង្កើតវាឡើង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងបានបង្កើតនិងចិញ្ចឹមបីបាច់នូវវប្បធម៌នៃការជិះម៉ូតូ និងដំណើរកម្សាន្តជុំវិញពិភពលោក។ ការស្វែងរកការរុករកនេះ គឺជាផ្នែកដ៏សំខាន់នៃខ្លួនយើង ហើយ “90° SOUTH” គឺជាជំពូកមួយទៀតនៅក្នុងស៊េរីនៃការជិះម៉ូតូដ៏អស្ចារ្យរបស់យើង។ កាលពីអតីតកាល ព្រឹត្តិការណ៍ជិះម៉ូតូដូចជា Himalayan Odyssey បានត្រួសត្រាយផ្លូវសម្រាប់ការផ្សងព្រេងជិះម៉ូតូនៅភ្នំហិមាល័យ ហើយដំណើរបេសកកម្មគឺអស្ចារ្យណាស់ ដូចនេះហើយការធ្វើដំណើរទៅកាន់ប៉ូលខាងត្បូង នឹងជម្រុញមនុស្សឱ្យក្លាយជាអ្នកផ្សងព្រេងម្តងទៀត។ ការសាកល្បង ការស៊ូទ្រាំ និងការតស៊ូចំពោះអ្នកជិះ និងម៉ាស៊ីនម៉ូតូ បេសកកម្មនេះគឺជាការប៉ុនប៉ងដំបូងរបស់ខ្លួនក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវប្រវែង ៧៧០ គីឡូម៉ែត្រ ឆ្ពោះទៅប៉ូលខាងត្បូងដោយជិះម៉ូតូ “។

ត្រូវបានគេចាត់ទុកថា ជាការគោរពខួប ១២០ ឆ្នាំ នៃចំពោះការជិះម៉ូតូសុទ្ធសាធ និងជាការផ្តាំផ្ញើដល់សមាជិកជិះមូតូរបស់ Royal Enfield ទាំងអស់ដែលហ៊ានស្វែងយល់ហួសពីធម្មតា បេសកកម្ម “90° SOUTH” នឹងក្លាយជាមហិច្ឆតា ដើម្បីទៅកន្លែងដែលគ្មានម៉ូតូណា អាច ឬ បានទៅដល់កាលពីមុន។ ដើម្បីចាប់ផ្តើមពីទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០២១ បេសកកម្មនេះនឹងធ្វើទស្សនកិច្ចជាមួយអ្នកជិះរបស់ Royal Enfield ចំនួន ២រូប គឺ Santhosh Vijay Kumar ដែលជាអ្នកដឹកនាំ-ជិះ និងសមាជិកក្នុងសហគមន៍ Royal Enfield និង Dean Coxson វិស្វករជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ផលិតផលរបស់ Royal Enfield ដើម្បីព្យាយាមឆ្ពោះទៅដល់ប៉ូលខាងត្បូង ភូមិសាស្ត្រចាប់ពី Ross Ice Shelf តាមរយៈផ្ទាំងទឹកកក Leverett ទៅកាន់ស្ថានីយ៍ Amundsen-Scott Pole ។

និយាយអំពីគោលបំណងរបស់ម៉ាកដើម្បីលើកទឹកចិត្តដល់ការរុករក និងជូនពរឱ្យបេសកកម្មនេះទទួលបានជោគជ័យ លោក Vimal Sumbly ប្រធានធុរកិច្ចអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ Royal Enfield បានកត់សម្គាល់ថា៖ “វាជាកេរដំណែលដែលរឹងមាំ ១២០ ឆ្នាំ បំផុស និងជំរុញព្រំដែននៃការរុករកមនុស្ស និងជាសម្ព័ន្ធមិត្តដល់អ្នករុករកជាច្រើន។ វា គឺជាការធ្វើដំណើរ និងការផ្សងព្រេងរបស់ពួកគេ ដែលបានបំផុសគំនិតយើងឱ្យព្យាយាមបង្កើតបេសកកម្មជិះម៉ូតូប្រភេទនេះជាលើកដំបូង។ បេសកកម្មដ៏ក្លាហាន និងមហិច្ឆតា ដើម្បីជិះម៉ូតូដល់ចុងផែនដីនេះ បានបង្ហាញពីភាពធន់នៃស្មារតីរបស់មនុស្ស ហើយយើងសង្ឃឹមថានឹងបញ្ចប់វាដោយជោគជ័យក្នុងនាមជាអ្នកណែនាំដល់អ្នកជិះម៉ូតូរបស់ Royal Enfield ទាំងអស់ និងបេសកកម្មបំផុសគំនិតផ្ទាល់ខ្លួនរបស់ពួកគេ”។

ដើម្បីក្លាយជាដៃគូជិតស្និតជាមួយរថយន្តធុនធំនៅតំបន់អាក់ទិក ព្រឹត្តិការណ៍ “90° South” នឹងត្រូវប្រើប្រាស់ម៉ូឌែល Royal Enfield Himalayan ចំនួនពីរ ដែលត្រូវបានសម្រិតសម្រាំងសម្រាប់ការធ្វើដំណើរ។ រថយន្តធុនធំនៅតំបន់អាក់ទិក ដែលជាសមាជិកនៃសមាគមអន្ដរជាតិនៃប្រតិបត្តិករទេសចរណ៍អង់តាក់ទិក មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារជំនាញរបស់ពួកគេនៅក្នុងវិស័យនេះ ហើយបានគ្របដណ្តប់លើចម្ងាយជាង ៣.៥០០.០០០ គីឡូម៉ែត្រនៅលើខ្ពង់រាបអង់តាក់ទិក។ ពួកគេបានគាំទ្រ និងផ្តល់សេវាកម្មបេសកកម្ មនិងសកម្មភាពវិទ្យាសាស្ត្រជាច្រើន ព្រមទាំងបេសកកម្មពាណិជ្ជកម្ម និងអង្គការក្រៅរដ្ឋាភិបាលនាពេលកន្លងមក។

ចំពោះម៉ូតូវិញ ដោយបាន​ដាក់ឱ្យដំណើរក្នុងឆ្នាំ២០១៦ Royal Enfield Himalayan គឺជាម៉ូតូសាមញ្ញ តែមានសមត្ថភាពខ្លាំងមិនធម្មតា និងអាចធ្វើដំណើរបានគ្រប់ទីកន្លែង។ ត្រូវបានបំផុសគំនិតពីបទពិសោធន៍នៃការជិះនៅភ្នំហិមាល័យរាប់សិបឆ្នាំនិងធ្វើដំណើរឆ្លងកាត់ផ្លូវលំបាករាប់ពាន់គីឡូម៉ែត្រ ម៉ូឌែល Royal Enfield Himalayan នេះ ត្រូវបានគេសាងសង់ឡើងដើម្បីជាម៉ូតូដែលអាចជិះបាននៅលើដងផ្លូវធម្មតា ក៏ដូចជាផ្លូវលំបាកៗនៅតាមជនបទ និងតំបន់ដាច់ស្រយាលផងដែរ។ ម៉ូឌែល Himalayan នេះ ផ្ដល់ទំនុកចិត្តខ្ពស់ សម្រាប់អ្នកស្វែងរកការផ្សងព្រេងជាច្រើននៅទូទាំងពិភពលោក។

សម្រាប់បេសសកម្មនេះ អ្នកជិះម៉ូតូ Himalayans ទាំងពីររូប បានកែប្រែចំណុចមួយចំនួននៅក្នុងម៉ូឌែលមួយនេះ ជាមួយនឹងការធ្វើឱ្យប្រសើរមុខងាររុករកព្រិល និងទឹកកក ដើម្បីបំពេញមុខងារក្រោមលក្ខខណ្ឌធ្ងន់ធ្ងរនៅអង់តាក់ទិក។ ម៉ូឌែល Himalayan ត្រូវបាន ធ្វើតេស្ត សម្រាប់ដំណើរដ៏លំបាកនិងគ្រោះថ្នាក់នេះនៅតំបន់ផ្ទាំងទឹកកក Langjokull នៅអ៊ីស្លង់ ដោយមានបំណងឆ្លុះបញ្ចាំងពីស្ថានភាពនៅអង់តាក់ទិក។ ការធ្វើតេស្តដំណាក់កាលទី ១ ត្រូវបានធ្វើឡើងនៅខែកញ្ញាឆ្នាំ ២០២០ ខណៈដំណាក់កាលទី ២ នៃការធ្វើតេស្តបានបញ្ចប់នៅខែកក្កដាឆ្នាំ ២០២១។

ទោះបីជាយ៉ាងណាក្ដី Himalayans នេះត្រូវបានផ្លាស់ប្ដូរតែបន្តិចប៉ុណ្ណោះ ដើម្បីធ្វើឱ្យវាអាចត្រៀមខ្លួនសម្រាប់ស្ថានភាពដី និងអាកាសធាតុនៅអង់តាក់ទិក ដោយសារម៉ូឌែលនេះ ជាម៉ាស៊ីនពេញលេញ និងខ្លាំង។ ចំពោះកម្លាំងបង្វិលជុំធំជាងនៅខាងក្រោយ ហើយដុំហ្វ្រាំងត្រូវបានផ្លាស់ប្តូរពីធ្មេញ ១៥ ទៅជាធ្មេញ ១៣។ ជាមួយគ្នានេះ កង់ត្រូវបានតំឡើងជាមួយសំបកកង់ដែលគ្មានពោះវៀន ដែលអនុញ្ញាតឱ្យសំបកកង់ដំណើរការនៅសម្ពាធទាបបំផុតបាន និងបង្កើនការអណ្តែតលើព្រិល ហើយក៏ផ្តល់នូវការទប់លំនឹងបានល្អនៅលើផ្ទៃទឹកកករឹងដែរ។ ការផ្លាស់ប្ដូរ ក៏បានណែនាំម៉ាស៊ីនភ្លើងជំនួសដោយប្រើមេដែកដែលកម្រលើផែនដី ដើម្បីឱ្យម៉ូតូអាចផលិតចរន្តបានច្រើន និងអាចឱ្យអាចការដំណើរការកំដៅបានដោយបិទថ្ម។

ម៉ូតូ នឹងត្រូវជិះនៅលើផ្លូវព្រិល ដែលមានតែស្នាមកង់តូច ចាប៉ពីផ្ទាំងទឹកកក Ross Ice ទៅប៉ូលខាងត្បូង ដើម្បីកាត់បន្ថយការអូសម៉ូតូ និងកំណត់ការបញ្ចេញឧស្ម័នទៅអប្បបរមាដាច់ខាត។ Royal Enfield ធានាយ៉ាងមុតមាំថា គ្មានដាន ឬ ស្នាម ត្រូវបានបន្សល់ទុកដោយក្រុមបេសកកម្មទេ លើកលែងតែផ្លូវកង់ដែលនឹងត្រូវរលុបដោយការធ្លាក់ព្រិល។ ស្របតាមគំនិតផ្តួចផ្តើម #LeaveEveryPlaceBetter របស់យើងក្រុមការងារនឹងធានាថា កាកសំណល់ទាំងអស់រួមទាំងកាកសំណល់ដែលមនុស្សប្រើប្រាស់ នឹងត្រូវបាននាំយកមកវិញ ដើម្បីចោលឱ្យបានត្រឹមត្រូវ៕

Share This Post: