ការបាត់បង់ម៉ាសសាច់ដុំ ផ្តល់ផលប៉ះពាល់ដល់សុខភាពខ្លាំងជាងអ្វីដែលអ្នកគិត!
- BY
- Liny Chan
- October 20, 2021
នៅពេលដែលវ័យអ្នកកាន់តែចាស់ អ្នកបាត់បង់ម៉ាសសាច់ដុំ និងថាមពលកាន់តែច្រើនឡើង ជាមួយគ្នានេះអ្នកបាត់បង់សមត្ថភាពក្នុងការធ្វើកិច្ចការផ្សេងៗជាមួយមនុស្សជាទីស្រលាញ់របស់អ្នក និងសកម្មភាពដែលអ្នកចូលចិត្ត។ អ្វីដែលកាន់តែសំខាន់ជាងនោះ មិនថាអ្នកស្ថិតក្នុងវ័យចាស់ ឬ ក្មេង ក៏អាចបាត់បង់ម៉ាសសាច់ដុំបានដែរ ហើយវានឹងប៉ះពាល់ដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នក។

ជាក់ស្ដែង ម៉ាសសាច់ដុំនឹងបាត់បង់លឿនជាងអ្វីដែលអ្នកគិត។ ចាប់ពីអាយុ 40 ឆ្នាំទៅ អ្នកនឹងបាត់បង់ម៉ាសសាច់ដុំរហូតដល់ 8%1 រៀងរាល់ 10 ឆ្នាំម្តង ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា2៖
• បង្កើនហានិភ័យនៃការដួល ដែលអាចបង្កឱ្យ មានការបាក់ឆ្អឹង របួស ឬរហូតដល់ស្លាប់ ក្នុងចំណោមមនុស្សវ័យចំណាស់។
• អាចឈានដល់ការបាត់បង់ភាពរឹងមាំ និងកម្លាំង ដែលប៉ះពាល់ដល់ការធ្វើចលនា និងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង។
• ប៉ះពាល់ដល់សុខភាពសរសៃឈាមបេះដូង ដែលបេះដូងរបស់យើងក៏ជាសាច់ដុំផងដែរ។
• អ្នកដែលមានម៉ាសសាច់ដុំទាប ងាយនឹងរងរបួស និងឆ្លងជំងឺ។
• មនុស្សវ័យចំណាស់ដែលមានម៉ាសសាច់ដុំខ្ពស់ជាងខ្លាញ់ ត្រូវបានកត់សម្គាល់ថារស់បានយូរជាងផងដែរ។

ប៉ុន្តែកុំបារម្ភអី អ្នកអាចការពារពីបញ្ហាទាំងនេះបាន ដោយគ្រាន់តែធ្វើលំហាត់ប្រាណ និងពិសាអាហារដែលមានសុខភាពល្អ និងមានសារជាតិចិញ្ចឹមគ្រប់គ្រាន់។
អាហារផ្តល់នូវសុខភាពល្អ អាចជាពាក្យសាមញ្ញ ប៉ុន្តែការរៀបចំអាហារដូចនេះដែលមាន សារជាតិចិញ្ចឹមគ្រប់គ្រាន់ មិនមែនជារឿងងាយស្រួលនោះឡើយ។ ទន្ទឹមនឹងនេះ យើងមានដំណោះស្រាយដ៏ល្អមួយ គឺ Ensure Gold ដែលជាប្រភេទទឹកដោះគោ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗរហូតដល់ 34 ប្រភេទ ក្នុងនោះសារធាតុផ្សំពិសេស HMB ជាមួយប្រូតេអ៊ីនគុណភាពខ្ពស់ ជួយបង្កើនភាពរឹងមាំនៃសាច់ដុំ និងការពារការខូចខាតសាច់ដុំ ជួយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយរបស់អ្នក3 និងជួយពង្រឹងសុខភាពរាងកាយទាំងមូលឱ្យកាន់តែរឹងមាំ។ លើសពីនេះ Ensure Gold ជួយឱ្យអ្នករឹងមាំ ការរស់នៅកាន់តែរស់រវើក ដូច្នេះចាប់ផ្តើមពិសា Ensure Gold ឥឡូវនេះ ដើម្បីមានសុខភាពរឹងមាំ អាចបំពេញសកម្មភាពផ្សេងៗតាមក្តីប្រាថ្នា ជាមួយមនុស្សជាទីស្រលាញ់!
• English KL et al. Curr Opin Clin Nutr Metab Care. 2010;13(1):34-39
• https://www.nutritionnews.abbott/healthy-living/aging-well/losing-muscle-8-ways-it-may-impact-your-health/
• Roebothan BV and Chandra RK. Age nd Ageing. 1994; 23(1):49-53


- Share This Post:






