PR

Maxus D60 តម្លៃសមរម្យមែនពិត តែបំពាក់លក្ខណៈពិសេស និងមុខងារប្រើប្រាស់សុទ្ធតែទំនើបៗពីរថយន្ត SUV ថ្លៃៗ

BY
Liny Chan
October 21, 2021

យីហោ Maxus គឺជាយីហោដែលមានបទពិសោធន៍ជិតមួយសតវត្សរ៍ និងមានសមត្ថភាពខ្ពស់ផ្នែកបច្ចេកទេសថ្មីៗដ៏អស្ចារ្យក្នុងការអភិវឌ្ឍន៏រថយន្ត។ ឥឡូវនេះយីហោ Maxus ទទួលបានពានរង្វាន់អន្តរជាតិជាច្រើននៅក្នុងឧស្សាហកម្មយានយន្តពាណិជ្ជកម្មអន្តរជាតិ ហើយរថយន្ត Maxus បាននាំចូលមកកម្ពុជាដោយក្រុមហ៊ុន TF Motors Cambodia ។ Maxus បានដាក់លក់រថយន្តប្រភេទ SUV ៧កៅអីប្រណិត របស់ខ្លួនគឺ Maxus D60 ដែលកំពុងទទួលបានការពេញនិយមជាខ្លាំង ហើយវាបានផ្តល់ជូនក្នុងតម្លៃគួរឱ្យទាក់ទាញត្រឹមតែ $42,990 ប៉ុណ្ណោះ ហើយតម្លៃនេះពិតជាល្អនិងពិសេសប្រសិនបើយើងប្រៀបធៀបជាមួយលក្ខណៈពិសេស និងមុខងារប្រើប្រាស់ដែលបានបំពាក់នៅលើ Maxus D60 ។

ពេលដែលបានចូលក្នុងរថយន្ត Maxus D60 គឺវាបានបំពាក់ដោយឧបករណ៍ និងគ្រឿងចាំបាច់ដែលត្រូវបានកំណត់តាមលក្ខណៈស្តង់ដារ។ នោះមានន័យថាវាភ្ជាប់មកជាមួយលក្ខណៈពិសេសលក្ខណៈពិសេស និងបរិក្ខារចាំបាច់ជាច្រើន។ លក្ខណៈពិសេសល្អបំផុតរបស់ Maxus D60 គឺកៅអីពូកស្បែកដែលមានពណ៌ឆើរី cherry លាយពណ៌ខ្មៅយ៉ាងប្រណីត ដែលផ្នែកខាងក្នុងបែបនេះជាទូទៅគឺបានភ្ជាប់មកជាមួយសម្រាប់រថយន្តថ្លៃៗប៉ុណ្ណោះ។ ចង្កៀងមុខ LED និងចង្កៀងខាងក្រោយដ៏ស្រស់ស្អាតដោយអាចផ្លាស់ប្តូរស្ទីលពន្លឺបាន៣របៀប, យ៉ាន់ស្ព័រទំហំ១៨អ៊ីញ, ប្រព័ន្ធសោរ smart key, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, កញ្ចក់ចំហៀងក្តោបអូតូ, ឧបករណ៍ចាប់សញ្ញាមុខក្រោយនិងមានកាមេរ៉ាជួយនៅពេលចតរថយន្ត រួមនឹងមុខងារផ្សេងៗទៀតជាច្រើន។ Maxus D60 ផ្តល់នូវកម្លាំងខ្លាំងពីម៉ាស៊ីនតួបួចំណុះ1.5T ដែលផ្តល់ថាមពល 169hp និងកម្លាំងបង្វិល250Nm ។ វាត្រូវបានភ្ផាប់មកជាមួយប្រអប់លេខអូតូ៧វគ្គផងដែរ។

សម្រាប់ភាពងាយស្រួល និងផាសុកភាព រថយន្ត Maxus D60 បានបំពាក់ដោយហ្វ្រាំងដៃអេឡិចត្រូនិច និងAutohold ដែលពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយក៏បន្ថែមនូវរន្ធខ្យល់ម៉ាស៊ីនខាងក្រោយ។ ប្រព័ន្ធកម្សាន្តរបស់រថយន្តនេះគឺភ្ជាប់មកជាមួយអេក្រង់ទំហំ៨អ៊ីញនិងspeakerចំនួន៦គ្រាប់។ រឿងមួយទៀតនោះគឺ Maxus D60 បានផ្តល់ជូនលោកអ្នកតាមបែបស្តង់ដារ និងបទពិសោធន៍ថ្មីសម្រាប់ការបើកបរដ៏រីករាយ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Maxus D60 បានបំពាក់ដោយពោងសុវត្ថិភាពខាងមុខនិងចំហៀងសម្រាប់ការពារអ្នកបើកបរនិងអ្នករួមដំណើរ, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធជំនួយហ្វ្រាំងអេឡិចត្រូនិក ABS និងប្រព័ន្ធជំនួយពេលចុះចំណោទ, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់ និងប្រព័ន្ធកំណត់ល្បឿនថេរពេលបើកបរ។ ដើម្បីបន្ថែមឱ្យកាន់តែសុវត្ថិភាព Maxus D60 ត្រូវបានផ្តល់ជូននូវប្រព័ន្ធ Locking&power door lock។

ដូច្នេះ ដើម្បីសន្សំសំចៃប្រាក់ហើយអាចទទួលបានរថយន្តប្រណីតទៀតនោះ លោកអ្នកអាចរីករាយជាមួយ Maxus D60។ ហើយអ្នកក៏អាចរីករាយជាមួយដំបូលលើបើកបែប Panoramic Sunroof, កុងទ័រឌីជីថល, ផ្ទៃខាងក្នុងធំទូលាយ ហើយជាការពិតលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាព រួមនឹងមុខងារសកម្មផ្សេងៗដែលមានលក្ខណៈស្តង់ដារនៃរថយន្តថ្មី។

Share This Post: