ខ្មែរណូត

ស្វែងរក

PR Beer

ស្រាបៀរ អាន់ឆ័រ រូបរាងថ្មីរំលេចពីកិត្តិនាម និង គុណភាពលំដាប់អន្តរជាតិ ដោយរក្សានូវរសជាតិដើម ស្រាលស្រទន់ ល្អឥតខ្ចោះ តែមួយគត់របស់ខ្លួន

BY Liny Chan November 2, 2021
ស្រាបៀរ អាន់ឆ័រ រូបរាងថ្មីរំលេចពីកិត្តិនាម និង គុណភាពលំដាប់អន្តរជាតិ ដោយរក្សានូវរសជាតិដើម  ស្រាលស្រទន់  ល្អឥតខ្ចោះ តែមួយគត់របស់ខ្លួន

រាជធានីភ្នំពេញ ៖ ស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវរូបរាងកំប៉ុងថ្មី របស់ខ្លួនហើយ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុង កម្មវិធីសម្ពោធ ដោយមានការចូលរួមជាកិត្តិយសពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងជាទូតសុច្ឆន្ទៈ លោក ខេមរៈ សិរីមន្ត និង តារាបណ្តាញសង្គមជាច្រើនរូបផ្សេងទៀត។

រូបរាងដ៏ស្រស់ស្អាតនេះ ត្រូវបានរំលេចដោយរលកពណ៌ខៀវ នៅលើផ្ទៃកំប៉ុងពណ៌ក្រហមលាយទឹកប្រាក់ដ៏ភ្លឺចែងចាំង ដែលធ្វើឲ្យរូបសញ្ញា យុទ្ធថ្កាកាន់តែលេចធ្លោ ព្រមទាំងបង្ហាញពីភាពស្រាលស្រទន់នៃរសជាតិ គុណភាពខ្ពស់ នៃស្រាបៀរ អាន់ឆ័រ។

ជាមួយនឹងវិសាលភាពនៃប្រវត្តិនៃការកកើតរបស់ខ្លួនតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ស្រាបៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរ ដែលប្រជាជនកម្ពុជា និយមពិសារអស់រយៈពេលជាង ៨៨ឆ្នាំ ។ ហើយរូបរាងថ្មីដ៏ស្រស់ឆើតឆាយរបស់ស្រាបៀរ អាន់ឆ័រ មិនត្រឹមតែឆ្លុះ បញ្ចាំងពីកិត្តិនាម ដែលមានអស់រយៈពេលជាយូរលុងមកហើយ តែវាក៏ជាសក្ខីភាពនៃការរីកចម្រើននៃអ្នកជំនាន់ក្រោយផងដែរ។ ស្របៀរ អាន់ឆ័រ បានក្លាយជាស្រាបៀរ ដែលតំណាងឲ្យភាពរីករាយនៃការជួបជុំរបស់អ្នករាល់គ្នា។

ការបង្ហាញនូវស្រាបៀរ អាន់ឆ័រ កំប៉ុងថ្មីត្រូវបានប្រារព្ធធ្វើឡើងដោយការសម្តែងរាំយ៉ាងពិសេសសបញ្ជាក់ពីភាពវិវត្តិខ្លួន របស់ស្រាបៀរ អាន់ឆ័រ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ កម្មវីធីនេះ ក៏មានវត្តមាន កញ្ញា សុភ័ក្រ កុសុម៉ា និង លោក គឿន នភាល័យ ជាពិធីករ នៃកម្មវិធី រួមជាមួយនឹងតារាកិត្តិយសជាច្រើនរូបរួមមាន នាយព្រែក អ្នកនាង សោម ស្រីនាថ និងលោក សយ សេង ហួរ ដែលបានតុបតែងនៅក្នុងស្ទាយនៃរូបរាងថ្មីរបស់ស្រាបៀរ អាន់ឆ័រ។

ទូតសុច្ឆន្ទៈរបស់ស្រាបៀរ អាន់ឆ័រ លោក ខេមរៈ សិរីមន្ត បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកទៅលើរូបរាងថ្មី របស់ ស្រាបៀរ អាន់ឆ័រ ថា បានធ្វើឲ្យលោកចងចាំពីអនុស្សាវរីយ៍ល្អៗ ដែលលោកមានជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិរបស់លោក ។

លោកបាននិយាយថា ៖ «ស្រាបៀរ អាន់ឆ័រ បាននៅជាមួយពួកយើងអស់រយៈពេលជាយូរលុងណាស់មកហើយ វាក៏បានក្លាយជាចំណែក មួយនៃគ្រប់ពេលវេលា រីករាយ របស់ខ្ញុំដែរ។ ខ្ញុំពិតជារំភើប និងរីករាយ ចំពោះការផ្លាស់ប្តូររូបរាងថ្មី របស់ ស្រាបៀរ អាន់ឆ័រ ហើយខ្ញុំ សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងរង់ចាំស្វាគមន៍ស្រាបៀរ អាន់ឆ័រ រូបរាងថ្មីជាមួយខ្ញុំទាំងអស់គ្នា ជាមួយនឹងរសជាតិ ស្រាលស្រទន់ ងាយ ពិសារដូចដើម។ »

ដើម្បីប្រារព្ធកម្មវិធី សម្ពោធរូបរាងថ្មីដ៏ឱឡារិកនេះ ស្រាបៀរ អាន់ឆ័រ បានធ្វើការផ្តល់ជូនយ៉ាងពិសេសទៅកាន់អតិថិជន និងអ្នកគាំទ្រ របស់ខ្លួនជាមួយនឹងការចែកជូន ស្រាបៀរ អាន់ឆ័រ ចំនួន ៣កេស ដល់អ្នកដែលបានធ្វើការថតរូបរបស់ខ្លួនជាមួយនឹងស្រាបៀរ អាន់ ឆ័រ កំប៉ុងថ្មីផុសនៅលើហ្វេសប៊ុកជាមួយនឹងពាក្យ #NewLook #SameSmoothTaste៕

អំពីស្រាបៀរ អាន់ឆ័រ
ស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរប្រកបដោយកិត្តិនាមមួយក្នុងចំណោមម៉ាក ស្រាបៀរ ផ្សេងៗទៀតរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ មានដើមកំណើតពីប្រទេសសិង្ហបុរី កេរ្តិ៍ឈ្មោះរបស់ស្រាបៀរ អាន់ឆ័រ បានល្បីរីកសុះសាយនៅជុំវិញសកលលោក។ ជាមួយនឹងការប្តេជ្ញា របស់ខ្លួនក្រោមអត្តសញ្ញាណ « ស្រាបៀរសម្រាប់ពេលវេលាល្អៗ» ស្រាបៀរ អាន់ឆ័រ បានក្លាយជា ស្រាបៀរដ៏ពេញនិយមរបស់ប្រជាជន កម្ពុជាជាមួយនឹងរសជាតិដ៏ល្អឥតខ្ចោះតែមួយគត់ស្តង់ដារអន្តរជាតិ។ រសជាតិដ៏ស្រទន់នេះបានទាក់ទាញអ្នកគាំទ្រមកពីគ្រប់ ស្រទាប់ និងគ្រប់វិស័យឲ្យកាន់តែនិយមចូលចិត្ត និងគាំទ្រកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកយើងពិតជាមានមោទនភាព ចំពោះ ស្រាបៀរ អាន់ឆ័រ ដែលទទួលបានគាំទ្រយ៉ាងច្រើននិងបានឈ្នះ ពានរង្វាន់ជាង ៣០ ពីជុំវិញពិភពលោក។ ថ្មីៗនេះស្រាបៀរ អាន់ឆ័រ បានដាក់ចេញនូវស្រាបៀរ អាន់ឆ័រ វ៉ាយ ផលិតពីអង្ករបាត់ដំបងដ៏ប្រណីតដែលស័ក្តិសមឥតខ្ចោះ សម្រាប់ការទទួលទានជាមួយអាហារ គ្រប់មុខ។

អំពីក្រុមហ៊ុន ហ៊ិននីគែនកម្ពុជា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលមានឈ្មោះដើមថាជា ក្រុមហ៊ុន Cambodia Brewery Limited (CBL) ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៩៤។ សព្វថ្ងៃនេះក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានចំណែកទីផ្សារផ្នែកបុព្វលាភនាំមុខគេ និងជាក្រុមហ៊ុន ស្រាបៀរ ឈានមុខគេនៅក្នុងទីផ្សារស្រាបៀរប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ឱកាសការងារជាង ៧០០ កន្លែង ដល់ប្រជាជន ក្នុងប្រទេសកម្ពុជា។ ក្រុម ហ៊ុនហ៊ិននីគែន ខេមបូឌា បានផលិតចែកចាយ និងដាក់ចេញលើទីផ្សារនូវម៉ាក ស្រាបៀរ ទាំងក្នុងតំបន់ និង អន្តរជាតិរបស់ខ្លួនរួមមាន ស្រាបៀរ ហ៊ិននីគែន Tiger អេប៊ីស៊ី អ៊ិចស្ត្រាស្តោត អាន់ឆ័រ និងហ្គោល ក្រោននៅ ពេញផ្ទៃ ប្រទេស។ ដូចគ្នានឹងការដំណើរនៅពីជុំវិញពិភពលោកដែរ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ប្តេជ្ញាលើការបង្កើតថ្មីការបណ្តាក់ទុន រយៈពេលវែង ការដាក់លក់ប្រកបដោយគោលការណ៍ និងផ្តោតលើការគ្រប់គ្រងតម្លៃ។ ក្រោមពាក្យស្លោក « ស្រាបៀរ សម្រាប់ពិភព លោកឲ្យកាន់តែប្រសើរ» និរន្តរភាពត្រូវបានឆ្លាក់នៅក្នុងបេះដូងនៃអជីវកម្មរបស់យើង។

ទំនាក់ ទំនង សារព័ត៌មាន
ឡេង ស្រីនិច
MSA Marketing Solutions Asia

sreynich@msacam.com +(855) 86 216 520

Share This Post: