ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមខ្លួន! ចាប់ពីថ្ងៃស្អែកទៅអាចនឹងមានភ្លៀងធ្លាក់ ហើយអាកាសធាតុចុះត្រជាក់ថែមទៀត

    BY Khmernote Media November 2, 2021
    ត្រៀមខ្លួន! ចាប់ពីថ្ងៃស្អែកទៅអាចនឹងមានភ្លៀងធ្លាក់ ហើយអាកាសធាតុចុះត្រជាក់ថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖

    -នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន។
    -នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វីក។
    -ចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះបន្តិច (រយៈពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០-២២ °C ។ រួមជាមួយខ្យល់ត្រជាក់បកមកពីទិសឦសាន។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
    -អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ ក្នុងនោះបណ្តារាជធានីខេត្តនៅ ភាគខាងក្រោមនឹងបណ្តាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម អាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្គួរ។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    -សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    -អាចនឹងមានភ្លៀងធ្លាក់តិចតួច។

    ៣៖ តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °c
    -អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: