ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ណែនាំអោយកុមារា-កុមារី នៅពេលទៅសាលារៀន អាចប្រើប្រាស់កាតវ៉ាក់សាំងកូវីដ-១៩ ថតចម្លង ជំនួសប័ណ្ណដើមបាន

    BY Khmernote Media November 2, 2021
    សម្តេចតេជោ ហ៊ុន សែន ណែនាំអោយកុមារា-កុមារី នៅពេលទៅសាលារៀន អាចប្រើប្រាស់កាតវ៉ាក់សាំងកូវីដ-១៩ ថតចម្លង ជំនួសប័ណ្ណដើមបាន

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការប្រើប្រាស់កាតវ៉ាក់សាំងកូវីដ-១៩ របស់កុមារា-កុមារី នៅពេលទៅសាលារៀន។

    ម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំគិតថា បើយើងអនុញ្ញាតឱ្យប្រើច្បាប់ដើមសម្រាប់ ការពាក់បង្ហាញបែបនេះ ប័ណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀតកុមារា កុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀង ក៏អាចនឹងជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំស្នើសុំឱ្យមានការពិចារណាបន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់ប័ណ្ណដែលថតចម្លង ហើយរក្សាប័ណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព ហើយប័ណ្ណថតចម្លងនេះទុកប្រើប្រាស់ពេលសិស្សទៅរៀន ធ្វើយ៉ាងដូច្នេះដើម្បីកុំឲ្យបាត់បង់ ខូចខាតប័ណ្ណច្បាប់ដើម នឹងស្នើរដល់មន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាអភិបាលខេត្ត-រាជធានី ធ្វើការពិនិត្យ ហើយខិតខំដោះស្រាយបញ្ហានេះ ដោយយើងអាចថតចម្លងជាស ខ្មៅ ឬជាពណ៌ ដោយសុំឲ្យលោកគ្រូ-អ្នកគ្រូសាលានីមួយៗជួយរៀបចំថត និងគ្រួសារនីមួយៗដែលមានលទ្ធភាពថត ក៏សូមថត ហើយករណីបើគ្រួសារពុំមានលទ្ធភាពថតទេ អាចឲ្យសាលាជួយថតសម្រាប់ឲ្យសិស្សប្រើប្រាស់ នូវកាតចាក់វ៉ាក់សាំងនេះបាន »។

    Share This Post: