ត្រៀមសើចសប្បាយចុងសប្តាហ៍ ក្នុងកម្មវិធីថ្មីសន្លាងមួយរបស់ភីអិនអិន ក្រោមវត្តមានតារាសម្តែងល្បីៗជាច្រើនរូប
- BY
- Liny Chan
- November 3, 2021
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រកាន់តែខ្លាំង ទៅលើកម្មវិធីកម្សាន្ត ក៏ដូចជាខ្សែភាពយន្តនានានោះ នាដើមខែវិច្ឆិកា ចុងឆ្នាំ ២០២១នេះដែរ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានពាំនាំយកនូវកម្មវិធីដ៏ថ្មីសន្លាងមួយទៀត នោះគឺ ភាពយន្តកំប្លែងខ្លី។

ភាពយន្តកំប្លែងខ្លី គឺជាសាច់រឿងបែបកំប្លុកកំប្លែង ចូលរួមសម្តែងពីវត្តមានតារាយុវវ័យ ជាច្រើនរូប ហើយមិនតែប៉ុណ្ណោះ ក៏ជាខ្សែភាពយន្តដែលនឹងធ្វើឲ្យទស្សនិកជនទប់សំណើចមិនបានជាមួយនឹងកាយវិការសើចសប្បាយ ឌីដងផ្លែផ្កា ពាក្យសម្តី។

ជាមួយនឹងកម្រងសាច់រឿងកំប្លែងជាច្រើនរឿង នឹងត្រូវលើកយកមកបង្ហាញតាមរយៈការសម្តែង អមដោយទេសភាពដ៏ស្រស់ស្អាត នៅតាមស្រុកស្រែជនបទ និងតារាៗពោរពេញដោយរូបសម្រស់យ៉ាងស្រស់សោភា។

ដើម្បីដឹងកាន់តែច្បាស់ថា តើភាពយន្តកំប្លែងខ្លី នឹងមានឈុតឆាកសើច សប្បាយ អ្វីខ្លះ ដែលនឹងនាអារម្មណ៍ទស្សនិជនឲ្យផ្ទុះសំណើចជាមួយនោះ សូមរង់ចាំការចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៦ ខែវិច្ឆកា ឆ្នាំ ២០២១ តទៅ ជារៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ០៨ យប់៕







សូមទស្សនាវីដេអូខាងក្រោម៖
- Share This Post:







