ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ណែនាំគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់នៅថ្ងៃចូលរៀនដំបូង នៅថ្ងៃបន្ទាប់ មិនបាច់ពិនិត្យទៀតទេ

    BY Khmernote Media November 4, 2021
    ក្រសួងអប់រំ ណែនាំគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់នៅថ្ងៃចូលរៀនដំបូង នៅថ្ងៃបន្ទាប់ មិនបាច់ពិនិត្យទៀតទេ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការណែនាំសិស្សានុសិស្សក្នុងថែរក្សា និងប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈនិងឯកជន។

    ដោយសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួនបានតម្រូវឲ្យសិស្សានុសិស្សដាក់តាមខ្លួននូវ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសកុមារតូចៗដែលមិនទាន់ចេះថែទាំបណ្ណ ជាហេតុអាចបណ្ដាលឲ្យខូចខាត ឬបាត់បង់បណ្ណ។ ក្នុងន័យនេះ ក្រសួងស្នើ គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ។ នៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឲ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់ សិស្សានុសិស្សអាចបង្ហាញ ច្បាប់ចម្លង ជាការស្រេច។

    ជាមួយគ្នានេះ ត្រូវណែនាំដល់សិស្សានុសិស្សឲ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងៗខ្លួន ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹកដាក់តាមខ្លួនជាប្រចាំ ៕

    Share This Post: